ស៊ីនហ្សូ អាបេ មាន​ឈាមជ័រ​ជា​អ្នកនយោបាយដ៏មានឥទ្ធិពល

អន្តរជាតិ

លោក Shinzo Abe គឺជាយករដ្ឋមន្ត្រីជប៉ុន ដែលបានកាន់តំណែងយូរជាងគេបំផុត នៅក្នុងប្រទេសវត្តិសាស្រ្ត មុនពេលលោក ប្រកាសចុះចេញពីតំណែងវិញ នៅក្នុងឆ្នាំ ២០២០ ដោយលើកឡើងពីហេតុផលសុខភាព ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា លោក Abe មានជំងឺរលាកពោះវៀនធំ ដែលជាជំងឺពោះវៀន មិនអាចព្យាបាលឱ្យជាដាច់បានឡើយ ខណ:នេះក៏ជាកត្តាមួយផងដែរ ដែលធ្វើឱ្យលោកសម្រេចចិត្តលាលែងពីតំណែងជានាយករដ្ឋមន្ត្រីជប៉ុន នៅក្នុងឆ្នាំ ២០០៧ ក្រោយពេលបញ្ចប់អាណត្តិជាដំបូងរបស់គាត់ បន្ទាប់ពីឡើងកាន់តំណែងបានជាងមួយឆ្នាំ ។

រំលឹងថា អាណត្តិដំបូងរបស់លោក Abe បានប្រឈមមុខជាមួយនឹងបញ្ហា​ចម្រូងចម្រាស​ជាច្រើន រួមទាំងស្ថានភាពសុខភាពរបស់លោក កាន់តែអាក្រក់ទៅផងដែរ ប៉ុន្តែយ៉ាងណា នៅទីបំផុត លោកក៏បានវិលត្រលប់មកកាន់តំណែងជាថ្មីម្តងទៀត នៅឆ្នាំ ២០១២ ។

ហើយបន្ទាប់ពីការវិលត្រលប់មកក្លាយជាមេដឹកនាំជប៉ុនជាលើកទី ២ នេះ លោក Abe បានក្លាយជាមនុស្សដ៏មានភាពលេចធ្លោបំផុត នៅក្នុងឆាកនយោបាយជប៉ុន ដោយបន្តឈ្នះអាណត្តិទីបី ៣ នៅក្នុងឆ្នាំ ២០១៧ និងទី ៤ នៅឆ្នាំ ២០១៩ ។

យ៉ាងណាជុំវិញភាពលេចធ្លោ នៅក្នុងនាមជាអ្នកដឹកនាំជប៉ុនដ៏មាន​ឥទ្ធិពល​នេះ យើងមកដឹងអំពីប្រវត្តិខ្លះៗរបស់លោក Abe ដូចតទៅ ៖

លោក Shinzo Abe កើតនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៥៤ នៅឯទីក្រុងតូក្យូ ប្រទេសជប៉ុន ខណ:លោកគឺជាសមាជិកនៃគ្រួសារ ដែលប្រឡូកក្នុងឆាកនយោបាយដ៏លេចធ្លោបំផុតមួយ ដោយមានជីតា ធ្លាប់បម្រើការជានាយករដ្ឋមន្ត្រីជប៉ុន ពីឆ្នាំ ១៩៥៧ ដល់ ឆ្នាំ ១៩៧២ ស្របពេលពូរបស់លោកវិញ បានកាន់មុខតំណែងដូចគ្នានេះផងដែរ ពីឆ្នាំ ១៩៦៤ ដល់ ១៩៧២ ។

បន្ទាប់ពីបានបញ្ចប់កាសិក្សាពីសាកលវិទ្យាល័យ Seikei ក្នុងទីក្រុងតូក្យូ នៅឆ្នាំ ១៩៧៧ លោក Abe បានផ្លាស់ទៅសហរដ្ឋអាមេរិក ជាកន្លែងដែលលោក បានសិក្សាលើមុខវិជ្ជា វិទ្យាសាស្រ្តនយោបាយ នៅសាកលវិទ្យាល័យ University of Southern California រដ្ឋ Los Angeles ។

នៅឆ្នាំ ១៩៧៩ លោកបានវិលត្រលប់មកកាន់ប្រទេសជប៉ុនវិញ នឹងចាប់ផ្តើមប្រឡូកក្នុងនយោបាយដំបូង ជាមួយនឹងការចូលរួមក្នុងគណបក្ស Liberal-Democratic Party (LDP) ហើយលុះដល់ឆ្នាំ ១៩៨២ លោក បានចាប់ផ្តើមធ្វើការជាលេខាឪពុករបស់ខ្លួន គឺលោក Abe Shintaro ដែលជារដ្ឋមន្ត្រីការបរទេស របស់ប្រទេសជប៉ុន។

រហូតដល់ឆ្នាំ ២០០៣ លោក Abe ត្រូវបានតែងតាំងជាអគ្គលេខាធិការរបស់បក្ស LDP ហើយបានបន្តស្នងតំណែងរបស់មេដឹកនាំបក្ស LDP និងជានាយករដ្ឋមន្ត្រីជាជប៉ុន លោក Koizumi Junichiro ដែលត្រូវបានបង្ខំឱ្យចាកចេញពីតំណែង នៅក្នុងឆ្នាំ ២០០៦ ក្រោយផុតអាណត្តិ ។

ពេលនោះហើយ ដែលលោក Abe បានក្លាយជានាយករដ្ឋមន្ត្រីដំបូងរបស់ប្រទេស និងជាមេដឹកនាំវ័យក្មេងជាងគេបំផុត ចាប់តាំងពីមានសង្គ្រាមលោកមក ។

គួរឱ្យដឹងថា លោក Abe ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាអ្នកជាតិនិយម និងមាន​ទំនោរ​ទៅខាងស្តាំនិយម ខណ:អាណត្តិរបស់លោក អំឡុងពេលជានាយករដ្ឋមន្ត្រីជប៉ុន ត្រូវបានគេស្គាល់ជាអន្តជាតិ លើប្រព័ន្ធគោលនយោបាយសេដ្ឋកិច្ចដ៏ខ្លាំងក្លាមួយ ដែលជំរុញទៅលើសារពើពន្ធ ការបន្ធូរបន្ថយរូបិយវត្ថុ និងកំណែទម្រង់រចនាសម្ព័ន្ធនៅក្នុងប្រទេស ៕