ប្រធានាធិបតីស្រីលង្កា ចេញមុខស្នើសុំជំនួយពីលោក ពូទីន ជុំវិញការផ្តល់ប្រេងឥន្ធន:បន្ថែម

អន្តរជាតិ

ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ថ្មីៗនេះ បានស្នើសុំឱ្យ លោក វ្ល៉ាឌីមៀ ពូទីន ជួយប្រទេសរបស់ខ្លួន ដែលមិនមានលទ្ធភាពក្នុងការនាំចូលប្រេងឥន្ធន: នៅពេលដែលស្រីលង្កា កំពុងប្រឈមមុខជាមួយនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស នៅឆ្នាំ ១៩៤៨ មក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ការស្នើសុំនេះ បានកើតឡើង បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កា បានធ្វើការព្រមានកាលពីចុងសប្តាហ៍មុនថា ប្រទេសនេះ អាចនឹងអស់ប្រេងសាំង ក្នុងពេលឆាប់ៗខាងមុខនេះ ។

យ៉ាងណា លោក Rajapaksa បានសរសេរនៅលើគណនី Twitter របស់ខ្លួន ជុំវិញការសន្ទនារបស់លោក ជាមួយមេដឹកនាំរបស់រុស្ស៊ីថា ៖ ” ខ្ញុំបានស្នើសុំការផ្តល់ជំនួយជាឥណទាន ដើម្បីនាំចូលប្រេងឥន្ធន:មកកាន់ប្រទេសស្រីលង្កា ” ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះ ក៏បាននិយាយផងដែរថា លោកបានធ្វើសំណើរដោយក្តីគោរពមួយ ដើម្បីស្នើសុំឱ្យបើកជើងហោះហើររវាងទីក្រុងម៉ូស្គូ និងកូឡុំបូ ឱ្យដំណើរការឡើងវិញ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot បានផ្អាកសេវាកម្មរបស់ពួកគេ កាលពីខែមុន ។

លើសពីនេះ លោកបានបន្ថែមទៀតថា ៖ ” យើងបានភាពគ្នាជាឯកច្ឆ័ន្ទថា នឹងធ្វើការពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងវិស័យដូចជា ទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ ដែលជាកក្តាដ៏សំខាន់បំផុត ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំង ២ ” ។

គួរឱ្យដឹងថា ស្រីលង្កា បានទិញប្រេងពីរុស្ស៊ីរួចម្តងហើយ ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីជួយជំរុញដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្នុងអំឡុងពេលមានវិបត្តិ ហើយរដ្ឋាភិបាលបានផ្តល់សញ្ញាថាខ្លួនមានឆន្ទៈ ក្នុងការទិញបន្ថែមទៀត ពីប្រទេសដែលសម្បូរប្រភពថាមពលមួយនេះ៕