កូរ៉េខាងត្បូង ត្រៀមបញ្ចេញថវិកាជាតិជាង ៦០០ លានដុល្លារ ជួយដោះស្រាយបន្ទុកប្រជាជន

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញអំពីវិធាន ក្នុងការបញ្ចេញទឹកប្រាក់ចំនួន ៨១០ ពាន់លានវ៉ុន ឬ ជិត ៦២៥ លានដុល្លារ ដើម្បីជួយសម្រាលលើការចំណាយ ចំពោះការរស់នៅរបស់ប្រជាជន បន្ទាប់ពីប្រធានាធិបតី លោក Yoon Suk-yeol បានពណ៌នាលើស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស ក្នុងពេលបច្ចុប្បន្នថា កំពុងស្ថិតនៅក្នុងគ្រាអាសន្ន ហើយបានបញ្ជាឱ្យមន្ត្រី ចាត់វិធានការទាំងអស់ ដើម្បីជួយសម្រាលបន្ទុកប្រជាជន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយមួយ បានបង្ហាញពីសម្តីរបស់លោក Yoon នៅក្នុងកិច្ចប្រជុំបន្ទាន់ ជាមួយរដ្ឋមន្ត្រីទាក់ទងនឹងសេដ្ឋកិច្ច ថា ប្រទេសកូរ៉េខាងត្បូងឥឡូវនេះ កំពុងស្ថិតនៅក្នុងគ្រាអាសន្ន ហើយលោកបានបញ្ជាឱ្យមន្ត្រី ចាត់វិធានការ ដែលរួមបញ្ចូលទាំងការដកពន្ធ លើការនាំចូលអាហារមួយចំនួន និងបង្កើនការគាំទ្រលើសុខុមាលភាព សម្រាប់ប្រជាជនមានប្រាក់ចំណូលទាបផងដែរ ។

គួរឱ្យដឹងថា វិធានការនេះ ត្រូវបានធ្វើឡើង នៅពេលដែលអតិផរណា បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន កាលពីខែមុន ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី ក្នុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ មក ។

យ៉ាងណា ក្រសួងហិរញ្ញវត្ថុ បាននិយាយថា ពន្ធនឹងត្រូវដកចេញពីការនាំចូលសាច់គោ និងសាច់មាន់ ខណ:ពេលដែលកូតា លើការនាំចូលសាច់ជ្រូកវិញ នឹងត្រូវបានបង្កើន ហើយវិធានការទាំងនេះ ត្រូវបានគេរំពឹងថា នឹងចំណាយអស់ ៣៣០ ពាន់លានវ៉ុន ក្នុងរយ:ពេល ដែលនៅសេសសល់ ក្នុងឆ្នាំ ២០២២ នេះ ។

ទន្ទឹមនឹងនេះ វិធានការដែលមានតម្លៃ ៤៨០ ពាន់លានវ៉ុនផ្សេងទៀត និងត្រូវដាក់បញ្ចូលទៅលើការបង្កើនសុខុមាលភាព និងការគាំទ្រទាក់ទងជាមួយនឹងការងារ សម្រាប់ប្រជាជនមានប្រាក់ចំណូលទាប និងកម្មវិធីជំនួយផ្សេងទៀត ដែលនឹងធ្វើឱ្យការចំណាយសរុប មានចំនួន ៨១០ ពាន់លានវ៉ុន ៕