មកដឹងពីតម្លៃប្រេងសាំងបណ្តាប្រទេសនៅអាស៊ាន ខណ:កម្ពុជាកំពុងមានសញ្ញាវិជ្ជមាន

អន្តរជាតិ

ថ្មីៗនេះ​ បើយោងតាមការចុះផ្សាយពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា តម្លៃប្រេងសាំង នៅក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះហើយ ដោយការលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ បានធ្លាក់មកនៅត្រឹម ៥ ២៥០ រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា ពោលគឺចុះថ្លៃ ជាងសប្តាហ៍មុនៗ ចំនួន ៥៥០ រៀល ស្របពេលតម្លៃប្រេងម៉ាស៊ូតវិញ នៅសល់ ៥ ៦០០ រៀល ក្នុងមួយលីត្រ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ យើងក្រឡេកមកមើលពីតម្លៃប្រេងសាំង នៅតាមបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ បើយោងតាមទិន្នន័យចុងក្រោយមួយ គិតត្រឹមថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ នេះ ៖

១. ព្រុយណេ តម្លៃ ០,៥៣ ដុល្លារ ក្នុងមួយលីត្រ

២. ម៉ាឡេស៊ី តម្លៃ ០,៤៦ ដុល្លារ ក្នុងមួយលីត្រ

៣. ឥណ្ឌូនេស៊ី តម្លៃ ១,១៨ ដុល្លារ ក្នុងមួយលីត្រ

៤. មីយ៉ាន់ម៉ា តម្លៃ ១,២២ ដុល្លារ ក្នុងមួយលីត្រ

៥.វៀតណាម តម្លៃ ១,៤៣ ដុល្លារ ក្នុងមួយលីត្រ

៦. ថៃ តម្លៃ ១,៤៧ ដុល្លារ ក្នុងមួយលីត្រ

៧.ហ្វីលីពីន តម្លៃ ១,៥៦ ដុល្លារ ក្នុងមួយលីត្រ

៨. ឡាវ តម្លៃ ១,៨៧ ដុល្លារ ក្នុងមួយលីត្រ

៩. សិង្ហបុរី តម្លៃ ២,២៨ ដុល្លារ ក្នុងមួយលីត្រ