មន្ត្រីការបរទេសអាមេរិក ស្នើឱ្យចិន និងប្រទេសអាស៊ាន ព្យាយាមអូសទាញភូមា មក​លទ្ធិប្រជាធិបតេយ្យ

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Antony Blinken កាលពីពេលកន្លងទៅថ្មីៗនេះ បានជំរុញឱ្យប្រទេសថៃ រួមជាមួយសមាជិកអាស៊ានផ្សេងទៀត និងប្រទេសចិនផងនោះ ព្យាយាមអូសទាញឱ្យរបបយោធាមីយ៉ាន់ម៉ា បញ្ចប់អំពើហិង្សាលើប្រជាជនរបស់ខ្លួន និងងាកមកកាន់លទ្ធិប្រជាធិបតេយ្យវិញ បន្ទាប់ពីកិច្ចប្រជុំមួយ នៅទីក្រុងបាងកក ជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុនពេលចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ២ ជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Blinken បានអំពាវនាវឱ្យមេដឹកនាំរដ្ឋាភិបាល នៅក្នុងរបបយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលប្រជាតិបតេយ្យ របស់មីយ៉ាន់ម៉ា កាលពីខែកុម្ភ: ឆ្នាំ ២០២១ ឱ្យធ្វើតាមផែនការ ដែលបានព្រមព្រៀងគ្នា នៅរយ:ពេល ២ ខែក្រោយ បន្ទាប់ពីមានការធ្វើរដ្ឋប្រហារ ។

លើសពីនេះ លោក Blinken បាននិយាយថា ៖” សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយប្រទេសថៃ និងសមាជិកអាស៊ានទាំងអស់ ដើម្បីជំរុញឱ្យភូមា បំពេញតាមលក្ខខណ្ឌ ៥ ចំណុច ជាពិសេសបញ្ចប់ការប្រើអំពើហិង្សាដ៏ឃោឃៅរបស់ពួកគេ និងធ្វើឱ្យភូមាវិលត្រលប់ទៅរកមាគ៌ាប្រជាធិបតតេយ្យវិញ ” ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ចិនជាប្រទេសដែលនឹងត្រូវទទួលបន្ទុកនេះធំជាងគេ និងដើម្បីជាផលប្រយោជន៍របស់ពួកគេផងដែរ ដើម្បីធ្វើឱ្យភូមា វិលត្រលប់ទៅរកគោលនយោបាយដឹកនាំ តាមផ្លូវចាស់ឡើងវិញ ” ។

គួររំលឹកផងដែរថា នៅពេល លោកឧត្តមសេនីយ Min Aung Hlainng បានក្លាយជាមេដឹកនាំរដ្ឋាភិបាល លោកបានយល់ព្រមទៅលើការឯកភាពគ្នា កាលពីខែមេសា ឆ្នាំ ២០២១ រួមមានការបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សា នៅក្នុងប្រទេស ក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌ ការចូលរួមចរចាក្នុងចំណោមភាគីទាំងអស់ និងការតែងតាំងបេសកជនពិសេសអាស៊ាន ប្រចាំប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធ ប៉ុន្តែផ្ទុយទៅវិញ រដ្ឋាភិបាលរបស់លោក មិនបានអនុវត្តវានោះឡើយ ។

បញ្ជាក់ផងដែរថា បើយោងតាមសមាគមជំនួយអ្នកទោសនយោបាយរបស់ប្រទេសថៃ បានឱ្យដឹងថា ជនស៊ីវិលជាង ២ ០៦៥ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់មេដឹកនាំកាន់អំណាច លោកស្រី Aung san suu kyiមក ៕