កាលពីពេលថ្មីៗនេះ ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានជម្លៀសខ្លួនទៅកាន់ប្រជុំកោះ Maldives បន្ទាប់ពីក្រុមបាតុករធ្វើការឡោមព័ទ្ធភូមិគ្រឹះរបស់លោក។

យ៉ាងណា យោងតាមការចុះផ្សាយពី Republicworld បានឲ្យដឹងថា បច្ចុប្បន្នថ្នាក់ដឹកនាំខាងលើគឺកំពុងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី តាមរយៈយន្តហោះឯកជនមួយដែលទើបនឹងចុះចតនៅ Maldives។
ក្រឡេកទៅមើលស្ថានការណ៍នៅប្រទេសស្រីលង្កាវិញ គឺកំពុងមានសភាពរញ៉េរញ៉ៃនៅឡើយ ដោយក្រុមបាតុករនៅប្រកាន់ជំហរមិនបញ្ឈប់បាតុកម្ម លុះត្រាតែប្រធានាធិបតីប្រកាសលាលែងពីតំណែង។

យោងតាមរបាយការណ៍អាប់ដែតចុងក្រោយពីអ្នកនាំពាក្យលោក Gotabaya បានឲ្យដឹងថា ប្រធានាធិបតីរូបនេះគឺកំពុងរងសំពាធខ្លាំង ហើយការលាលែងពីតំណែងជាផ្លូវការនឹងធ្វើឡើងឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន៕