ទ្វីបអាស៊ីគឺជាគោលដៅទេសចរណ៍ធំបំផុតមួយសម្រាប់មហាជនទូទាំងសកលលោក ដោយសារវប្បធម៌ដ៏សំបូរបែប ម្ហូបអាហារឆ្ងាញ់ៗ ជាពិសេសគឺកន្លែងកម្សាន្តប្លែកភ្នែក និងទស្សនីយភាពធម្មជាតិជាដើម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជារៀងរាល់ឆ្នាំ គេហទំព័រ Travel+Leisure តែងតែធ្វើការស្ទង់មតិទៅលើអ្នកគាំទ្រ ស្ដីពីកន្លែងកម្សាន្តល្អបំផុតដែលពួកគេធ្លាប់បានទៅ ក៏ដូចជាចែករំលែកពីបទពិសោធន៍ថ្មីៗផងដែរ។

សម្រាប់ឆ្នាំ ២០២២ នេះ Travel+Leisure បានរៀបបញ្ជីឈ្មោះទីក្រុងល្អបំផុតទាំង ១៥ ប្រចាំទ្វីបអាស៊ី ហើយទីក្រុងសៀមរាបរបស់កម្ពុជាគឺឈរនៅចំណុច Top 10៖
- ទីក្រុង Ubud ប្រទេសឥណ្ឌូណេស៊ី
- ទីក្រុងឈៀងម៉ៃ ប្រទេសថៃ
- ទីក្រុង Jaipur ប្រទេសឥណ្ឌា
- ទីក្រុង Osaka ប្រទេសជប៉ុន
- ទីក្រុង Udaipur ប្រទេសឥណ្ឌា
- ទីក្រុងតូក្យូ ប្រទេសជប៉ុន
- ទីក្រុងក្យូតូ ប្រទេសជប៉ុន
- ទីក្រុងសៀមរាប ប្រទេសកម្ពុជា
- ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
- ទីក្រុង Hoi An ប្រទេសវៀតណាម
- ទីក្រុងបាងកក ប្រទេសថៃ
- ទីក្រុង Luang Prabang ប្រទេសឡាវ
- ទីក្រុងតៃប៉ិ កោះតៃវ៉ាន់
- ទីក្រុង Mumbai ប្រទេសឥណ្ឌា
- ទីក្រុងសាំងហ្គាពួរ ប្រទេសសិង្ហបុរី៕