វិបត្តិអចលនទ្រព្យនៅចិន កាន់តែអាក្រក់ ក្រោយអ្នកទិញផ្ទះ ព្រមានឈប់បង់ប្រាក់កម្ចី ចំពោះគម្រោងសាងសង់មិនរួចរាល់

អន្តរជាតិ

អ្នកទិញផ្ទះជនជាតិចិន នៅក្នុងទីក្រុងជាច្រើន បានធ្វើការព្រមានថានឹងឈប់ទូទាត់ប្រាក់កម្ចីរបស់ពួកគេ លើការទិញផ្ទះ សម្រាប់គម្រោងដែលមិនទាន់បានបញ្ចប់ការសាងសង់ ដែលវាហាក់ដូចជាកំពុងបន្ថែមភាពភ័យខ្លាចកាន់តែខ្លាំងឡើង ចំពោះស្ថានភាពហិរញ្ញវត្ថុ នៅក្នុងវិស័យអចលនទ្រព្យ ដែលកំពុងមានបញ្ហាស្រាប់ នៅក្នុងប្រទេស ។ នេះបើយោងតាមទិន្នន័យពីក្រុមឧស្សាហកម្ម បានបង្ហាញឱ្យដឹង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹកថា អាជ្ញាធរចិន បានចាប់ផ្តើមធ្វើការរឹតបន្តឹងខ្លាំង ទៅលើបំណុលលើសលប់ នៅក្នុងវិស័យអចលនទ្រព្យ ក្នុងឆ្នាំ ២០២០ ខណ:ដែលបានធ្វើឱ្យក្រុមខ្នាតយក្សដូចជា Evergrande និង Sunac បានជួបការលំបាកយ៉ាងខ្លាំង ក្នុងការទូទាត់ និងចរចាឡើងវិញ ជាមួយម្ចាស់បំណុល ។

ហើយនៅក្នុងពេលថ្មីៗនេះ ស្ថានភាពកាន់តែអាក្រក់ទៅៗ នៅពេលដែលអ្នកទិញផ្ទះជាច្រើននាក់ បានបដិសេធមិនព្រមធ្វើការទូទាត់ទៅលើប្រាក់កម្ចីទិញផ្ទះរបស់ពួកគេឡើយ ប្រសិនបើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ មិនបន្តធ្វើការសាងសង់លើគម្រោង ដែលលក់រួចហើយនោះ ។

មិនតែប៉ុណ្ណោះ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ អ្នកទិញផ្ទះ បានបញ្ឈប់ការទូទាត់ សម្រាប់ផ្ទះ នៅក្នុងគម្រោងអចលទទ្រព្យលំនៅដ្ឋាន យ៉ាងហោចណាស់ ១០០ នៅក្នុងទីក្រុងចំនួន ៥០ ។ នេះបើយោងតាមទិន្នន័យពី ក្រុមហ៊ុនស្រាវជ្រាវ China Real Estate Informantion Corporation (CRIC) ។

លើសពីនេះ បើយោងតាមក្រុមហ៊ុនវិភាគ Nomura បាននិយាយនៅក្នុងរបាយការណ៍មួយ កាលពីម្សិលមិញថា សកម្មភាពរបស់អ្នកទិញ ក្នុងការបញ្ឈប់ការទូទាត់ប្រាក់កម្ចីនេះ បានកើតឡើង បន្ទាប់ពីមានការពន្យាពេលលក្នុងការផ្តល់ជូនផ្ទះ ដែលបានលក់រួច រួមទាំងពេលវេលាដឹកជញ្ជូនមិនច្បាស់លាស់ និងការបញ្ឈប់ការសាងសង់ផងដែរ ៕