កាលពីពេលថ្មីៗនេះ លោក Gotabaya Rajapaksa បានផ្ញើលិខិតលាលែងតំណែងជាប្រធានាធិបតីស្រីលង្កា ហើយរដ្ឋាភិបាលបានសម្រេចឲ្យលោក Ranil Wickremesinghe កាន់កាប់តំណែងមួយនេះបណ្ដោះអាសន្ន។
ទន្ទឹមនឹងនោះ សារព័ត៌មាន Timesofindia បានចុះផ្សាយថា សមាជិកសភានឹងបើកកិច្ចប្រជុំពាក់ព័ន្ធនឹងការជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃសៅរ៍ ហើយបុគ្គលដែលជាប់ឆ្នោតនឹងត្រូវឡើងកាន់តំណែងបន្តពីលោក Rajapaksa រហូតដល់ចប់អាណត្តិនៅឆ្នាំ ២០២៤។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីទាំងតក់ក្រហល់មួយនេះ នឹងរំពឹងថាត្រូវធ្វើឡើងក្នុងរយៈពេល ៧ ថ្ងៃទៀត។
សូមជម្រាបដែរថា លោក Gotabaya Rajapaksa បានភៀសខ្លួនពីប្រទេសស្រីលង្កា ក្រោយក្រុមបាតុករឡោមព័ទ្ធភូមិគ្រឹះរបស់លោក ហើយបច្ចុប្បន្នលឺល្ហៀងៗថា អតីតប្រធានាធិបតីរូបនេះកំពុងសំងំនៅប្រទេសសិង្ហបុរី៕