ថ្មីៗនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បាននិយាយថា ប្រទេសថៃ នឹងអនុញ្ញាតឱ្យជនបរទេស ដែលមានទ្រព្យសម្បត្តិ ទទួលបានសិទ្ធិកាន់កាប់ដីពេញលេញ សម្រាប់ប្រើប្រាស់ជាលំនៅដ្ឋាន នៅពេលដែលប្រទេសនៅតំបន់ងអាស៊ានមួយនេះ កំពុងព្យាយាមជំរុញសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការទាក់ទាញជនបរទេសចំនួនមួយលាននាក់ ឱ្យមករស់នៅក្នុងងប្រទេសរបស់ខ្លួន ។
ប្រទេសថៃ ត្រូវបានចាត់ទុកថាជាគោលដៅសម្រាប់ជនបរទេសដ៏ពេញនិយមបំផុត អស់រយ:ពេលជាច្រើនទសវត្សរ៍មកហើយ សម្រាប់ការវិនិយោគ ការចូលនិវត្តន៍ និងការចាប់ផ្តើមអាជីវកម្មខ្នាតតូចជាដើម ប៉ុន្តែយ៉ាងណា កម្មសិទ្ធិក្នុងការកាន់កាប់ដីធ្លីរបស់ជនបរទេស ត្រូវបានរឹតត្បិត ពីសំណាក់រដ្ឋាភិបាលប្រទេសថៃ ។
ប៉ុន្តែ នៅក្នុងការផ្លាស់ប្តូរចុងក្រោយមួយ យោងតាមការយល់ព្រមពីគណ:រដ្ឋមន្ត្រី បានបង្ហាញថា ជនបរទេសនឹងត្រូវបានផ្តល់ការអនុញ្ញាតឱ្យកាន់កាប់ដីធ្លី រហូតដល់ ១ រ៉ៃ (០,១៦ ហិកតា) ចាប់ពីខែកញ្ញាទៅ ជាមួយនឹងការផ្តល់ឱ្យពួកគេ ក្នុងការវិនិយោគនូវទំហំទឹកប្រាក់ ៤០ លានបាត ឬច្រើនជាងនេះ នៅក្នុងអចលនទ្រព្យ មូលបត្រ ឬមូនិធិរបស់ប្រទេស ក្នុងរយ:ពេល ៣ ឆ្នាំ ។
បញ្ជាក់ទៀតផងដែរថា រដ្ឋាភិបាលរបស់ប្រទេសថៃ មានបំណងទាក់ទាញកម្មករជំនាញ និងនិវត្តជនពីក្រៅប្រទេសបន្ថែមទៀត ហើយសំណើនេះ នឹងរួមបញ្ចូលទាំងអត្ថប្រយោជន៍ពន្ធមួយចំនួន រួមទាំងទិដ្ឋាការរយ:ពេលវែងជាងមុន រហូតដល់ ១០ ឆ្នាំផងដែរ ៕