វិបត្តិសេដ្ឋកិច្ចពិភពលោក ធ្វើឱ្យអតិផរណាបណ្តាប្រទេសនៅអាស៊ាន ប្រែប្រួលយ៉ាងណាខ្លះ?

អន្តរជាតិ

សេដ្ឋកិច្ចនៅក្នុងពិភពលោកនាបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ចាប់តាំងពីមានវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ខណ:ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះ ជាពិសេសការកើនឡើងនូវអតិផរណា និងធ្វើឱ្យមានអស្ថិរភាពស្បៀងអាហារថែមទៀតផង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក បើយោងតាម ទន្និន័យដែលចុះផ្សាយ ដោយការិយាល័យគោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្ម (TPSO) បានរាយការណ៍ពីចំនួនអតិផរណា នៅតាមបណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានទទួលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចពិភពលោក ដោយបានមើលឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់ ។

ប្រភពដដែលនេះ បានចង្អុលបង្ហាញផងដែរថា អតិផរណា ដែលបានកើនឡើងខ្ពស់បែបនេះ គឺបណ្តាលមកពីការកើនឡើងតម្លៃថាមពល និងអាហារ ជាពិសេសទៅលើតម្លៃប្រេងឥន្ធន:តែម្តង ។

ហើយខាងក្រោមនេះ  ជាចំនួនអតិផរណា តាមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែល TPSO បានដកស្រង់ទិន្នន័យ បីខែចុងក្រោយ ដោយគិតពីខែមេសា ឧសភា និង មិថុនា ក្នុងឆ្នាំ ២០២២ នេះ ៖

១. ឡាវ ខែមេសា ៩,៩០% , ឧសភា ១២,៨០% និងខែមិថុនា ២៣,៦០%

២. មីយ៉ាន់ម៉ា ខែមេសា ១១,៦១% , ឧសភា ១២,៦៣% និងខែមិថុនា ១៣,៨២%

៣. ថៃ ខែមេសា ៤,៦៥% , ឧសភា ៧,១០% និងខែមិថុនា ១៣,៨២%

៤. ទីម័រខាងកើត ខែមេសា ៦% , ឧសភា ៦,៦០% និងខែមិថុនា ៧,៤០%

៥. កម្ពុជា ខែមេសា ៤,១០% , ឧសភា ៦,៣០% និងខែមិថុនា ៧,២០%

៦. ហ្វីលីពីន ខែមេសា ៤,៦០% , ឧសភា ៥,៤០% និងខែមិថុនា ៦,១០%

៧. សិង្ហបុរី ខែមេសា ៥,៤០% , ឧសភា ៥,៤០% និងខែមិថុនា ៥,៦០%

៨. ឥណ្ឌូនេស៊ី ខែមេសា ៣,៤៧% , ឧសភា ៣,៥៥% និងខែមិថុនា ៤,៣៥%

៨. ព្រុយណេ ខែមេសា ២,៨០% , ឧសភា ៣,២០% និងខែមិថុនា ៣,៨០%

៩. វៀតណាម ខែមេសា ២,៦៤% , ឧសភា ២,៨៦% និងខែមិថុនា ៣,៣៧%

១០. ម៉ាឡេស៊ី ខែមេសា ២,២០% , ឧសភា ២,៣០% និងខែមិថុនា ២,៨០%