ប្រធានាធិបតីហ្វីលីពីនថ្មី ពិចារណាលុបចោល កិច្ចព្រមព្រៀងប្រាក់កម្ចីជិត ៥ពាន់លានដុល្លាជាមួយចិន

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ប្រទេសហ្វីលីពីន កំពុងពិចារណាដកខ្លួនចេញពី កិច្ចព្រមព្រៀងផ្តល់មូលនិធិហេដ្ឋរចនាសម្ព័ន្ធជាមួយប្រទេសចិន ដែលមានតម្លៃជិត ៥ ពាន់លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានបរាជ័យក្នុងការផ្តល់ជូនសាច់ប្រាក់ទាំងនោះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីថ្មី លោក Ferdinand Marcos Jr បានបញ្ជាឱ្យលុបចោលនូវផែនការ ដែលធ្លាប់បានចរចាដោយអ្នកកាន់តំណែងអាណត្តិមុន គឺលោក Rodrigo Duterte ដោយលើកឡើងអំពីការបរាជ័យ របស់រដ្ឋាភិបាលប្រទេសចិន ចំពោះការធ្វើឱ្យមានសម្មភាពលើសំណើផ្តល់មូលនិធិមួយនេះ ចាប់តាំងពីឆ្នាំ ២០១៩ មក ។

គួរឱ្យដឹងថា កិច្ចព្រមព្រៀង តម្លៃ ៤,៩ ពាន់លានដុល្លារនេះ គឺត្រូវផ្តល់ជូនសម្រាប់ក្រុមហ៊ុនសំណង់ចិន ក្នុងការសាងសង់គម្រោងផ្លូវដែក Subic-Clark Railway , គម្រោង South Long-Haul និងរួមទាំងផ្នែកខ្លះ នៃគម្រោងផ្លូវដែក Mindanao របស់ហ្វីលីពីន។

រំលឹកផងដែរថា ការផ្តល់ជូនមូលនិធិដ៏ធំមួយនេះ គឺជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលមានតម្លៃរាប់ពាន់ដុល្លារ របស់ប្រទេសចិន ដើម្បីពង្រីកឥទ្ធិពលរបស់ពួកគេ នៅក្នុងប្រទេសប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ខណ:នេះក៏ជាថ្នូរ ដែលចិនសង្ឃឹមថា ហ្វីលីពីន អាចឱ្យពួកគេ ធ្វើការគ្រប់គ្រងទៅលើតំបន់សមុទ្រចិនខាងត្បូងផងដែរ ។

ប៉ុន្តែយ៉ាងណាក៏ដោយ ​លោក Marcos បានបេ្តជ្ញាប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់ដ៏តឹងរ៉ឹង លើអធិបតេយ្យភាពជាតិ និងដើម្បីធ្វើឱ្យសេដ្ឋកិច្ចហ្វីលីពីន កាន់តែមានឯករាជ្យភាព ខណ:រដ្ឋាភិបាលហ្វីលីពីន កំពុងសម្លឹងរកមើលលទ្ធភាព ក្នុងការចរចាឡើងវិញ នូវប្រាក់កម្ចីជាមួយប្រទេសចិន ឬអាចចរចាជាមួយប្រទេសផ្សេងទៀត ។

គួរឱ្យដឹងថា យោងតាមស្ថានទូតចិន បានបង្ហាញថា ប្រទេសខ្លួន បានជួយហ្វីលីពីន បញ្ចប់គម្រោងចំនួន ១៧ ខណ:គម្រោងជាង ២០ ផ្សេងទៀតកំពុងដំណើរការ ឬកំពុងរៀបចំដំណើរការឡើងវិញ ៕