កាលពីថ្ងៃច័ន្ទកន្លងទៅ រដ្ឋាភិបាលចិនបានព្រមានទៅកាន់សហរដ្ឋអាមេរិក ជុំវិញបញ្ហាដែលកំពុងកើតមានឡើងរវាងខ្លួន និងកោះតៃវ៉ាន់ ខណៈមហាអំណាចលោកខាងលិចបានសម្រេចការលក់អាវុធឲ្យតៃវ៉ាន់ដែលមានតម្លៃប្រមាណជាង ១០០ លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Reuters។

ដោយឡែក ខាងអាមេរិកឯណោះវិញ បែរជាអះអាងថា ពួកគេមាន “កាតព្វកិច្ច” ក្នុងការផ្គត់ផ្គង់អាវុធយោធាទៅកាន់កោះតៃវ៉ាន់ ក្រោមហេតុផល ការពារខ្លួន។
បច្ចុប្បន្ន កិច្ចព្រមព្រៀងទិញលក់អាវុធរវាងអាមេរិក និងតៃវ៉ាន់កំពុងស្ថិតក្រោមការពិចារណាសម្រេច ប៉ុន្តែវាទំនងនឹងអាចប្រព្រឹត្តទៅបានដោយគ្មានបញ្ហាអ្វីទាំងអស់។

សូមជម្រាបដែរថា រដ្ឋាភិបាលចិនបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសរបស់ពួកគេ ប៉ុន្តែតាំងពីឆ្នាំ ១៩៤៩ មកទល់បច្ចុប្បន្ន ទីក្រុងតៃប៉ិអះអាងថា ពួកគេជារដ្ឋឯករាជ៕