យោងតាមការចុះផ្សាយពី Bloomberg បានបង្ហាញឲ្យឃើញថា Meta បានជះលុយយ៉ាងច្រើនសន្ធឹកលើក្រុមហ៊ុនបម្រើសេវាកម្មសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពរបស់ស្ថាបនិក Mark Zuckerberg កាលពីឆ្នាំទៅ។

ប្រភពដដែលបានបន្ថែមថា ក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្ស Meta Platforms Inc. បានចាយប្រហែល ១៥,២ លានដុល្លារលើកងអង្គរក្សរបស់ Mark សម្រាប់ការការពារផ្ទះសំបែង និងដំណើរកម្សាន្តឯកជន។

បន្ថែមពីនោះ ទឹកប្រាក់ប្រហែល ១០ លានដុល្លារ គឺបានចាយបន្ថែមលើការបង់ប្រាក់ឧបត្ថម្ភមុនពន្ធសម្រាប់កងអង្គរក្សដែលប្រចាំការសម្រាប់គ្រួសាររបស់លោក ក៏ដូចជា ១,៦ លានដុល្លារ សម្រាប់ការហោះហើរបែបឯកជនផងដែរ។

ទន្ទឹមនឹងនោះ សារព័ត៌មាន Protocol បានសង្កត់ធ្ងន់ថា ការចំណាយលើផ្នែកសុវត្ថិភាពរបស់ Mark គឺមានភាពផ្ទុយស្រឡះពី CEO នៃក្រុមហ៊ុនធំៗផ្សេងទៀត ដូចជា Google ចាយត្រឹម ៤,៣ លានដុល្លារ ខណៈ Snapchat ចាយ ២,៣ លានដុល្លារ ស្របពេល Amazon ចំណាយត្រឹម ១,៦ លានដុល្លារប៉ុណ្ណោះ សម្រាប់ផ្នែកសុវត្ថិភាពរបស់មេធំនៃក្រុមហ៊ុនរបស់ពួកគេ៕