អាមេរិក​ចោទ​រុស្ស៊ី​ថា កំពុង​ប្លន់​ដី​អ៊ុយក្រែន​តាម​ក្បាច់ចាស់​កាលពី​ឆ្នាំ ២០១៤

អន្តរជាតិ

បើ​តាម​សម្ដី​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក John Kirby បាន​និយាយ​ថា រុស្ស៊ី​កំពុង​រៀប​គម្រោង​ស៊ីដាច់​ដី​មួយ​ចំណែក​របស់​អ៊ុយក្រែន តាម​គន្លង​ចាស់​ដែល​ធ្លាប់​ធ្វើបាន​កាលពី​ឆ្នាំ ២០១៤ នៅ​តំបន់​ Crimea។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“​យើង​ចង់​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិក​មើល​ឃើញ​កាន់តែ​ច្បាស់ ថា​គ្មាន​អ្នកណា​នឹង​ចាញ់បោក​អំពើ​ ដូច​ដែល​ប្រធានាធិបតី​ពូទីន​បាន​ធ្វើ​កាលពី​ឆ្នាំ ២០១៤ ឡើយ”។ នេះ​បើតាម​សម្ដី​របស់​លោក Kirby បាន​ប្រាប់​ទៅ​សារព័ត៌មាន។

បុរស​ខាងលើ​បាន​ចោទ​រុស្ស៊ី​ថា កំពុង​ដាក់​មន្ត្រី​រុស្ស៊ី​ជាច្រើន​រូប​ទៅ​គ្រប់គ្រង​តំបន់​ខ្លះៗ​របស់​អ៊ុយក្រែន ជា​មួយ​នឹង​គោលបំណង​រៀបចំ​ប្រជាមតិ​ដើម្បី​កែប្រែ​តំបន់​ទាំងនោះ​ទៅជា​ផ្នែក​មួយ​នេះ​ប្រទេស​រុស្ស៊ី។

អតីតអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា លោក​កំពុង​លាត​ត្រដាង​ពី​ផែនការ​របស់​រុស្ស៊ី​ឲ្យ​ពិភពលោក​បាន​ដឹង​ថា រាល់​តំបន់​ដែល​រុស្ស៊ី​កំពុង​មាន​បំណង​ចង់​គ្រប់គ្រង គឺ​សុទ្ធតែ​បាន​រៀបចំ​ទុក​មុន ហើយ​អាមេរិក និង​សម្ព័ន្ធមិត្ត​នឹង​ធ្វើការ​ឆ្លើយតប​ឲ្យ​បាន​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន។

គួស​រំលឹក​ដែរ​ថា តំបន់​ដែល​មាន​ភាគរយ​ច្រើន​ក្នុង​ផែនការ​កាន់យក​ដី​របស់​រុស្ស៊ី​គឺ​មាន​ដូចជា Kherson, Zaporizhzhia, Donetsk និង Luhansk៕