បច្ចុប្បន្ន ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសកំពុងប្រព្រឹត្តឡើង បន្ទាប់ពីលោក Boris Johnson ប្រកាសថា នឹងចុះចេញពីតំណែង ក្រោយមានបញ្ហារកាំរកូសក្នុងជួររដ្ឋាភិបាល ក៏ដូចជារឿងអាស្រូវជាច្រើន។

ទាក់ទងនឹងការជ្រើសនាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេសនេះផងដែរ សេដ្ឋីប្រាក់វាល់លានដុល្លារ Peter Cruddas បានទម្លាយឲ្យដឹងថា លោកមានបំណងបរិច្ចាគទឹកប្រាក់ប្រមាណ ៥០០ ០០០ ផោន ប៉ុន្តែគម្រោងអាចនឹងប្រែប្រួល ដោយសារលោក Johnson លែងកាន់តំណែង។

ប្រាប់ទៅកាន់ Sunday Times ស្ដេចត្រាញ់នៃទីក្រុងឡុងបាននិយាយ៖ “ខ្ញុំមានបំណងចង់បរិច្ចាគទឹកប្រាក់ ៥០០ ០០០ ផោននៅឆ្នាំនេះ ប៉ុន្តែវាអាចនឹងមិនកើតឡើង លុះត្រាតែពួកគេផ្ដល់ឱកាសឲ្យ Boris ឈរឈ្មោះជាបេក្ខភាពបោះឆ្នោតនាយករដ្ឋមន្ត្រី”។

សូមជម្រាបដែរថា Boris Johnson និង Peter Cruddas គឺមានទំនាក់ទំនងមិនធម្មតា ដោយសារកាលពីឆ្នាំទៅនាយករដ្ឋមន្ត្រីរូបនេះ បានតែងតាំងសេដ្ឋីអង់គ្លេសជាសមាជិកសភាទី ២ នៃជួររដ្ឋាភិបាល ដែលទទួលបានគោរមងារ “Lords” បើទោះជាមានការជំទាស់ពីគណៈកម្មការតែងតាំងតំណែងក្ដី៕