អ្នកណាមិនល្បីថា អង្ករកម្ពុជាទាំងឈ្ងុយក្រអូប និងរសជាតិឆ្ងាញ់ទទួលទានពិសារ ខណៈជនបរទេសតែងតែពោលសរសើរមិនដាច់ពីមាត់នូវគុណភាពរបស់អង្ករកម្ពុជា។
មិនត្រឹមតែមានទីផ្សារល្អក្នុងស្រុក និងនៅប្រទេសក្បែរខាងឡើយ អង្ករកម្ពុជាបច្ចុប្បន្នក៏កំពុងបង្ហាញវត្តមានលើទីផ្សារអន្តរជាតិធំៗដូចជានៅ ប្រទេសចិន និងសហភាពអឺរ៉ុបជាដើម ហើយបើយោងតាមការចុះផ្សាយពី Statista បានបង្ហាញថា កម្ពុជាជាប់ក្នុងបញ្ជីអ្នកនាំចេញអង្ករច្រើនបំផុតលើលោកប្រចាំឆ្នាំ ២០២១-២២ ទៀតផង។
ខាងក្រោមគឺជាបញ្ជីឈ្មោះនៃប្រទេសទាំង ១០ ដែលនាំចេញស្រូវអង្ករបានច្រើនបំផុតលើលោកប្រចាំឆ្នាំ ២០២១-២២៖
- ឥណ្ឌា នាំចេញអង្ករសរុបបាន ១៨,៧៥ លានតោន
- វៀតណាម នាំចេញអង្ករសរុបបាន ៦,៥ លានតោន
- ថៃ នាំចេញអង្ករសរុបបាន ៦,៥ លានតោន
- ប៉ាគីស្ថាន នាំចេញអង្ករសរុបបាន ៤ លានតោន
- សហរដ្ឋអាមេរិក នាំចេញអង្ករសរុបបាន ២,៨៥ លានតោន
- ចិន នាំចេញអង្ករសរុបបាន ២,២ លានតោន
- មីយ៉ាន់ម៉ា នាំចេញអង្ករសរុបបាន ១,៩ លានតោន
- កម្ពុជា ១,៤ លានតោន
- ប្រេស៊ីល ០,៩ លានតោន
- អ៊ុយរុយហ្គាយ ០,៨២ លានតោន
បញ្ជាក់ដែរថា ទិន្នន័យខាងលើគឺបានផ្ដល់ឲ្យដោយគេហទំព័រ Statista ដែលគិតត្រឹមដើមឆ្នាំ ២០២២៕