មេធំ LVMH លោក Bernard Arnault គឺជាមហាសេដ្ឋីមានបំផុតលើលោកទី ៣ និងមានកូនចំនួន ៥ នាក់ ខណៈកូនពៅមានវ័យ ២៣ ឆ្នាំ ប៉ុន្តែមានសមត្ថភាពមិនធម្មតាឡើយ។


កូនពៅរបស់លោក Arnault មានឈ្មោះថា Jean Arnault ដែលបានបញ្ចប់ថ្នាក់សិក្សាអនុបណ្ឌិតដល់ទៅ ២ ផ្នែកពីសាកលវិទ្យាល័យលំដាប់កំពូល Imperial College London និង MIT ហើយក៏ទទួលបានឱកាសហាត់ការងារនៅ Mclaren និង Morgan Stanley ទៀតផង។

កាលពីឆ្នាំ ២០២១ យុវជនម្នាក់នេះបានចូលរួមជាមួយក្រុមហ៊ុនឪពុក ដោយបានកាន់តំណែងជាប្រធានផ្នែកទីផ្សារ និងអភិវឌ្ឍន៍ផលិតផលលើនាឡិការបស់ Louis Vuitton។ ក្នុងពេលនោះផងដែរ គេតែងធ្វើការឡើងចុះពីទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស និងត្រួតពិនិត្យការងារនៅស្វីស។

អ្នកដែលនៅពីក្រោយការបណ្ដុះគំនិតលើការចង់បង្កើតនាឡិកានេះ គឺបងប្រុសរបស់ Jean ផ្ទាល់ Frederic ជាអគ្គនាយកនៃក្រុមហ៊ុនផលិតនាឡិកាទំនើប Tag Heuer។

ចំណង់ចំណូលចិត្តរបស់យុវជនម្នាក់នេះ គឺតែងតែលេងនូវកីឡាជាច្រើនប្រភេទ និងចូលចិត្តដើរកម្សាន្តជាមួយបងប្រុសរបស់គេ ហើយគេក៏ជាមនុស្សស្រលាញ់សត្វផងដែរ៕