លោក Mario Draghi បានសម្រេចចិត្តចុះចេញពីឆាកនយោបាយ ដោយបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី ក្រោយមានចម្រូងចម្រាស់បញ្ហាផ្ទៃក្នុង។

ទន្ទឹមនឹងនោះ ប្រធានាធិបតី Sergio Mattarella បានសម្រេចចិត្តរំលាយសភា កាលពីថ្ងៃព្រហស្បតិ៍ ហើយការបោះឆ្នោតរើសនាយករដ្ឋមន្ត្រីមុនអាណត្តិនឹងធ្វើឡើងនៅថ្ងៃទី ២៥ កញ្ញាខាងមុខ។ នេះបើតាមការចុះផ្សាយពី CNN។

ដោយឡែក បេក្ខភាពដែលអាចនឹងមានវត្តមានក្នុងការប្រជែងតំណែងខាងលើគឺមានដូចជា Giorgia Meloni ដឹកនាំគណបក្ស Brothers of Italy និងគណបក្ស Democratic Party និង The League ជាដើម។ នេះបើតាមទិន្នន័យផ្ដល់ឲ្យដោយវិទ្យាស្ថាន SWG។

សូមជម្រាបដែរថា ការលាលែងតំណែងរបស់លោក Draghi គឺមិនត្រឹមតែជះឥទ្ធិពលអាក្រក់ដល់អ៊ីតាលីឡើយ ពោលគឺសហភាពអឺរ៉ុបទាំងមូលតែម្ដង ដោយសារកន្លងមករូបលោកគឺជាបុគ្គលដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលសេដ្ឋកិច្ចសហភាពអឺរ៉ុប៕