កាលពីពេលថ្មីៗនេះ សង្សារសំណព្វចិត្តរបស់លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon គឺអ្នកនាង Lauren Sacnchez បានធ្វើការបរិច្ចាគថវិកាប្រមាណ ១ លានដុល្លារទៅកាន់អង្គការសប្បុរសធម៌មានឈ្មោះ This Is About Humanity។ នេះបើតាមការចុះផ្សាយពី Foxbusiness។
ប្រភពដដែលបានបន្ថែមថា ទឹកប្រាក់ដែលបានបរិច្ចាគទៅកាន់ TIAH នឹងត្រូវយកមកប្រើប្រាស់លើប្រព័ន្ធអប់រំកុមារ អាហារ ការការពារស្មារតី និងសុវត្ថិភាព ក៏ដូចជាសាងសង់សាលារៀនសម្រាប់កុមារដែលបានចំណាកស្រុកមករស់នៅព្រំដែនម៉ិកស៊ិក-អាមេរិក។
គួសរំលឹកដែរថា This Is About Humanity ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ក្នុងគោលបំណងចំបងមួយគឺ នឹងជួយដល់ក្រុមគ្រួសារដែលបានបែកបាក់គ្នា ឲ្យមករួមរស់គ្នាវិញ ជាពិសេសគឺជួយដល់កុមារនៅតាមតំបន់ព្រំដែន។
យោងតាមទិន្នន័យផ្ដល់ឲ្យដោយ TIAH គឺបានឲ្យដឹងថា ចំនួនកុមារចំណាកស្រុកនៅតាមព្រំដែនគឺកើនឡើងពី ៣៨០ ដល់ជិត ៣ ៥០០ នាក់តាំងពីដើមឆ្នាំ ២០២១ មក៕