ក្រុមហ៊ុនអគ្គិសនី PLN ដែលគ្រប់គ្រងដោយរដ្ឋឥណ្ឌូនេស៊ី បាននិយាយថា ខ្លួននឹងគៀងគរមូលនិធិ សម្រាប់ប្រាក់កម្ចីពីបរទេស បន្ទាប់ពីបានប្រកាសថាក្រុមហ៊ុន កំពុងត្រូវការការវិនិយោគប្រហែល ៧២ ទ្រីលានរីងហ្គីត ឬ ៤,៧ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់គម្រោងអគ្គិសនី ដែលនឹងត្រូវបន្តរហូតដល់ឆ្នាំ ២០៣០ ។
អនុប្រធានក្រុមហ៊ុន PLN ដែលទទួលបន្ទុកលើស្ថានប័នហិរញ្ញវត្ថុ និងស្រាវជ្រាវទីផ្សារ លោក Maya Rani Puspita បាននិយាយថា ការគាំទ្រមូលនិធិពីខាងក្រៅប្រទេស គឺស្ថិតនៅក្នុងទម្រង់នៃការចូលរួមរបស់រដ្ឋាភិបាល ឬតាមរយ:ប្រាក់កម្ចី ។
គួរឱ្យដឹងថា រហូតមកដល់ពេលនេះ ជម្រើសជាច្រើន សម្រាប់គម្រោងប្រាក់កម្ចី ដែលត្រូវបានអនុវត្តដោយ PLN រួមមាន កម្ចីពីរជំហាន ឬការផ្តល់ប្រាក់កម្ចីបន្តពីរដ្ឋាភិបាល ។
លើសពីនេះ លោក Maya បានពន្យល់ថា សម្រាប់គម្រោងប្រាក់កម្ចីពីរជំហាន គឺជាគម្រោងផ្តល់មូលនិធិជាមួយនឹងប្រាក់កម្ចី ដែលធ្វើនៅលើមូលដ្ឋាន រដ្ឋាភិបាលទៅរដ្ឋាភិបាល ហើយបន្ទាប់មក នឹងត្រូវបន្តផ្តល់ប្រាក់កម្ចី ពីរដ្ឋាភិបាលទៅកាន់ក្រុមហ៊ុន PLN ។
ទន្ទឹមនឹងនេះ PLN ក៏មានប្រាក់កម្ចីជាមួយនឹងគម្រោងផ្តល់ប្រាក់កម្ចី ដោយផ្ទាល់ពីក្នុង និងក្រៅប្រទេសផងដែរ សម្រាប់ទាំងលក្ខខណ្ឌមាន និងគ្មានការធានាពីរដ្ឋាភិបាល ៕