អ៊ុយក្រែន​ប្រកាស​​បើក​ការ​នាំចេញ​ផលិតផល​កសិកម្ម​ឡើង​វិញ ប៉ុន្តែ​សុំចិត្ត​ដៃគូ​ពាណិជ្ជកម្ម​រឿង​មួយ

អន្តរជាតិ

កិច្ចព្រមព្រៀង​សម្រាប់​ការ​នាំចេញ​ផលិតផល​កសិកម្ម​ដែល​បាន​ធ្វើឡើង​រវាង​អ្នកតំណាង​រុស្ស៊ី តួកគី អ៊ុយក្រែន និងអង្គការ​សហប្រជាជាតិ​បាន​សម្រេច​ទៅ​កាលពី​សប្ដាហ៍​មុន ខណៈ​ប្រធានាធិបតី​ Volodymyr Zelensky បង្ហើប​ថា ការ​នាំចេញ​ផលិតផល​កសិកម្ម​នឹង​ធ្វើឡើង​ឆាប់ៗ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ​ផងដែរ ថ្នាក់ដឹកនាំ​អ៊ុយក្រែន​បាន​ស្នើសុំ​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់​រឿង​មួយ​ នោះ​គឺ​ជួយ​ការពារ​ការ​នាំចេញ​ផលិតផល​កសិកម្ម​របស់​អ៊ុយក្រែន​ទៅ​លើ​ទីផ្សារ​អន្តរជាតិ នេះ​ក៏​មាន​ន័យ​ថា Zelensky ចង់​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម​ធ្វើ​ជា​សាក្សី បើសិន​ជា​រុស្ស៊ី​ល្មើស​កិច្ចព្រមព្រៀង​ដែល​ទើប​នឹង​អនុម័ត​ថ្មីថ្មោង។

“​ខ្ញុំ​ជឿ​ថា ពួក​យើង​នឹង​អាច​បើក​ការ​នាំចេញ​ឡើង​វិញ​ឆាប់ៗ​នេះ ហើយ​នឹង​អាច​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ឃើញ​ថា អ៊ុយក្រែន​មិនមែន​រារាំង​មិនចង់​ផ្គត់ផ្គង់​អាហារ​ទៅ​លើ​ទីផ្សារ​អន្តរជាតិ​ទេ ដូច្នេះ​ខ្ញុំ​សុំ​ឲ្យ​ប្រទេស​ដៃគូ​ទាំងអស់ ជួយ​ធ្វើ​សាក្សី​ផង”។ នេះបើតាម​សម្ដី​របស់​ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយ។

សូមជម្រាប​ដែរ​ថា លោក Zelenskyy បាន​សង្កត់​ធ្ងន់​ថា រុស្ស៊ី​គឺ​បាន​ល្មើស​នឹង​កិច្ចព្រមព្រៀង​ភ្លាមៗ​នៅ​ពេល​ដែល កង​យោធា​រុស្ស៊ី​វាយ​ប្រហារ​កំពង់ផែ Odesa បន្ទាប់​ពី​ចុះកិច្ចព្រមព្រៀង​ការ​នាំចេញ​នៅ​អ៊ីស្តង់ប៊ុល​មិន​បាន​ប៉ុន្មាន៕