រយៈកាលចុងក្រោយនេះ មានផ្ទុះចចាមអារ៉ាមជាច្រើនពាក់ព័ន្ធជាមួយមហាសេដ្ឋីមានបំផុតលើលោក Elon Musk ហើយក្នុងនោះក៏មានរឿងអាស្រូវចោទលោកទាក់ទងស្នេហាលួចលាក់ជាមួយប្រពន្ធពួកម៉ាក Sergery Brin ថែមទៀត។
យ៉ាងណា មេធំ Tesla រូបនេះក៏បានធ្វើការច្រានចោលរាល់ព័ត៌មានទាក់ទងនឹងចចាមអារ៉ាមមួយនេះ ដោយបានសង្កត់ធ្ងន់ថា លោកធ្លាប់ជួបជាមួយអតីតភរិយាសហស្ថាបនិក Google តែ ២ លើកគត់ក្នុងរយៈពេល ៣ ឆ្នាំមកនេះ។ នេះបើតាមការចុះផ្សាយពី BBC។
បន្ថែមពីនោះ Business Insider ក៏បានចុះផ្សាយទៀតថា ស្ថាបនិក SpaceX ទម្លាយថា លោកមិនខ្វាយខ្វល់ជាមួយរឿងអាស្រូវអស់ទាំងនោះឡើយ ដោយសុខចិត្តចំណាយពេលវេលាធ្វើរឿងមានប្រយោជន៍ជួយសង្គមវិញ ទើបវាប្រសើរជាង។
“ខ្ញុំទទួលបានប្រជាប្រិយភាពជាច្រើនមួយរយៈចុងក្រោយនេះ ប៉ុន្តែខ្ញុំនឹងព្យាយាមផ្ដោតទៅលើតែការធ្វើរឿងដែលមានប្រយោជន៍ដល់សង្គមប៉ុណ្ណោះ”។ នេះបើតាមការបង្ហោះសារលើគណនី Twitter ផ្លូវការរបស់ Elon Musk៕