មហាសេដ្ឋីបច្ចេកវិទ្យា និងជាស្ថាបនិក Facebook លោក Mark Zuckerberg ប្រកាសលក់ផ្ទះមួយខ្នង នៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ ក្នុងតម្លៃ ៣១លានដុល្លារ ដើម្បីយកប្រាក់ទៅចូលរួមជួយក្នុងសកម្មភាពមនុស្សធម៌ខាងវិស័យសុខភាព និងអប់រំ។

ផ្ទះលោក Mark ដែលដាក់លក់នេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩២៨ មាន ទំហំ ៧,៣៨៦ ហ្វីតការ៉េ មានបន្ទប់គេងចំនួន ៤ និងបន្ទប់ទឹកចំនួន ៤ ។ ផ្ទះមួយខ្នងនេះដែរ ត្រូវបាន លោកទិញកាលពីឆ្នាំ ២០១២ ក្នុងតម្លៃត្រឹមតែ ១០លានដុល្លារប៉ុណ្ណោះ។

ទន្ទឹមនឹងការដាក់លក់ក្នុងតម្លៃ ៣១លានដុល្លារនេះ ត្រូវបានអ្នកជំនាញបង្ហើបថា គឺជាការលក់ថ្លៃបំផុតមិនធ្លាប់មានប្រចាំឆ្នាំ២០២២ នៅសាន់ហ្វ្រាន់ស៊ីស្កូ។

កាសែត Wall Street Journal បានឱ្យដឹងថា មូលហេតុដែល មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ សម្រេចលក់ផ្ទះមួយខ្នងនេះ គឺដើម្បីយកប្រាក់ចូលរួមមូលនិធិ Chan Zuckerberg ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់សង្គមដូចជា ការលុបបំបាត់ជំងឺ និងលើកកម្ពស់វិស័យអប់រំ៕



