រថយន្តលំដាប់អភិជន Lexus LX 600 សេរីឆ្នាំ ២០២២ គឺកំពុងទទួលបានការពេញនិយមជាខ្លាំងពីសំណាក់ធុរកិច្ចជនមានមុខមានមាត់ទូទាំងពិភពលោក ដោយសារតែរថយន្តមួយគ្រឿងនេះអាចបង្ហាញពីអានុភាពដ៏ហំហួនរបស់ពួកគេ។


ជាទូទៅ តម្លៃឡានសេរីទំនើបមួយគ្រឿងនេះនៅលើទីផ្សារប្រទេសកម្ពុជាវិញ គឺមានតម្លៃប្រហាក់ប្រហែលជាង ៣០ ម៉ឺនដុល្លារអាមេរិក ទៅតាមហាងលក់រថយន្តផ្សេងៗគ្នា។

យ៉ាងណា បើយោងតាមការបង្ហោះសារពី Auto US Direct Cambodia កាលពីថ្មីៗនេះបានទម្លាយថា 2022 Lexus LX 600 Premium គឺមានតម្លៃប្រមាណ ២៩៣ ៣២៦ ដុល្លារ ខណៈគេហទំព័រមួយនេះក៏បានរៀបរាប់ពីតម្លៃសេវាយ៉ាងជាក់លាក់ផងដែរ។


តទៅនេះគឺជាតារាងរាយពីសេវានានាដែល Auto US Direct Cambodia បានរៀបរាប់ពីការនាំចូល 2022 Lexus LX 600 Premium មកកាន់ប្រទេសកម្ពុជា៖
-តម្លៃឡាន $146,500
-តម្លៃពន្ធនាំចូល $132,778
-តម្លៃដឹកជញ្ជូន $2,450
-តម្លៃឯកសារនៅខ្មែរ $700
-តម្លៃកាត់ឈ្មោះនៅអាមេរិក $899
-តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា $250
-តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច $9,749
-តម្លៃសរុបទាំងអស់ $293,326៕