អតីត​ភរិយា​សហ​ស្ថាបនិក Google ទាមទារ​សំណង​ជំងឺចិត្ត​ពាន់​លាន​ដុល្លារ ពី​ការ​លែងលះ

អន្តរជាតិ

កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ដំណឹង​លែងលះ​រវាង​សហ​ស្ថាបនិក Google លោក​ Sergey Brin និង​អ្នកស្រី Nicole Shanahan បាន​ធ្វើ​ឲ្យ​មហាជន​ទូទាំង​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើលជា​ខ្លាំង ព្រោះ​កន្លង​មក​គូស្វាមី​មួយ​គូ​នេះ កម្រ​មាន​ភាព​ល្អក់​កករ​ណាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា បើ​យោង​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ធំៗ​ជាច្រើន​សុទ្ធតែ​អះអាង​ថា Elon Musk អាច​ជា​ដើម​ចម​នៃ​បញ្ហា​ខាងលើ ដោយលួច​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​ប្រពន្ធ​ពួកម៉ាក ប៉ុន្តែ​ចចាមអារ៉ាម​ទាំងនេះ​ត្រូវបាន​ច្រានចោល​ភ្លាមៗ​ពី​មហាសេដ្ឋី​មាន​បំផុត​ដាច់​គេ​លើ​លោក។

ក្រឡេក​មក​មើល​ពី​ស្ថានការណ៍​បច្ចុប្បន្ន​វិញ Celebritynetworth បាន​រាយការណ៍​ថា អ្នកស្រី Nicole បាន​ទាមទារ​សំណង​ជំងឺចិត្ត​ពី​អតីតស្វាមី​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជាង ៩០ ពាន់​លាន​ដុល្លារ ក្នុង​ចំនួន​ទឹកប្រាក់​ប្រហែល ១ ពាន់​លាន​ដុល្លារ​ពី​ការ​លែងលះ​មួយ​នេះ។

ទន្ទឹម​នឹង​នោះ Wall Street Journal ក៏​បាន​រាយការណ៍​បន្ថែម​ថា លោក Sergey និង​អ្នកស្រី​ Nicole កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​រង់ចាំ​ការ​កាត់​សេចក្ដី​ពី​ចៅក្រម ខណៈ​អ្នកស្រី​ Nicole ទម្លាយ​ថា ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​អំឡុងពេល​មាន​ផ្ទៃពោះ។

សូម​ជម្រាប​ដែរ​ថា Sergey និង Nicole បាន​សេពគប់​គ្នា​តាំងពី​ឆ្នាំ ២០១៥ និង​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ ២០១៨ និង​មាន​កូនម្នាក់​ជា​ចំណង​ដៃ​ មុន​ពេល​ស្នេហា​រវាងអ្នក​ទាំង ២ ឈាន​ដល់​ផ្លូវ​បំបែក៕