ស្ថាបនិក Amazon ជះ​លុយ​ជាង ៣០ លាន​ដុល្លារ ទិញ​ភូមិគ្រឹះ​មួយ​ខ្នង​ជូន​អ្នកមានគុណ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មហាសេដ្ឋី​មាន​បំផុត​លើ​លោក​​មួយ​រូប​គឺ លោក​ Jeff Bezos បាន​ចំណាយ​ថវិកា​ប្រមាណ ៣៤ លាន​ដុល្លារ​ ទិញ​ផ្ទះ​មួយ​ខ្នង​នៅ​ទីក្រុង Miami រដ្ឋ Florida ជូន​អ្នកមានគុណ​ទាំង ២។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Dailymail។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្ទះ​នៅ​ជាប់​មាត់សមុទ្រ​ថ្មី​របស់​អ្នកស្រី Jackie Bezos និង​ស្វាមី​ Mike គឺ​មាន​ទំហំ​រហូត​ដល់ ១ ១១៤ ម៉ែត្រ​ការ៉េ នៅ​ជាប់​នឹង​មាត់​សមុទ្រ និង​មាន​បន្ទប់​គេង​រហូត​ដល់​ទៅ ៦ ឯណោះ ហើយ​ភូមិគ្រឹះ​មួយ​ខ្នង​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មួយ​ក្នុង​ចំណោម ” 2021 Masterpiece” តែ ២ គត់​នៅ​តំបន់​មួយ​នោះ ស្របពេល​មួយ​ខ្នង​ទៀត​គឺ​នៅ​ជាប់​របង​តែ​ម្ដង។​

អ្វី​ដែល​រឹត​តែ​អស្ចារ្យ​នោះ​គឺ លឺ​ល្ហៀងៗ​មកថា ​ថ្ងៃអនាគត​ផ្ទះ​ដែល​នៅ​ជាប់​របង​នោះ​ក៏​នឹង​អាច​ក្លាយ​ជា​កម្មសិទ្ធិ​របស់​អ្នកមាន​គុណ Jeff Bezos ផង​ដែរ បើ​ទោះ​បី​ជា​មិន​ទាន់​ដាក់​ផ្លាកលក់ ប៉ុន្តែ​ស្ថាបនិក Amazon អាច​នឹង​ផ្លុំ​ត្រចៀក​អ្នកជិតខាង​ជាមួយ​នឹង​ទំហំ​លុយ​ល្បាក់ ៤០ លាន​ដុល្លារ​ក៏​អាច​ទៅរួច។

សូម​ជម្រាប​ដែរ​ថា Nypost ក៏​បាន​រាយការណ៍​បន្ថែម​ទៀត​ថា មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទី ៣ រូបនេះ បាន​ចំណាយ​លុយ​សរុប​ប្រមាណ ៧៤ លាន​ដុល្លារ ក្នុង​ការ​ទិញ​អចលនទ្រព្យ​ធំៗ​ជូន​អ្នកមាន​គុណ​កន្លងមក៕