កាលពីពេលថ្មីៗនេះ Wall Street Journal បានរាយការណ៍មកថា មហាសេដ្ឋីចិន Jack Ma មានគម្រោងនឹងប្រគល់ភារកិច្ចគ្រប់គ្រង Ant Group ទៅកាន់បុគ្គលិកឯទៀត បន្ទាប់ពីអាជ្ញាធរធ្លាប់បានធ្វើស៊ីម្ដងកាលពីឆ្នាំ ២០២០ និងបានបង្ខំឲ្យក្រុមហ៊ុនមួយនេះរៀបចំប្រព័ន្ធហិរញ្ញវត្ថុឡើងវិញ។

ប្រភពដដែលបានបន្ថែមទៀតថា លោក Ma ទំនងនឹងអាចផ្ទេរសិទ្ធគ្រប់គ្រង ដោយធ្វើការផ្ទេរសិទ្ធបោះឆ្នោតទៅកាន់បុគ្គលិកជាន់ខ្ពស់នៃ Ant រាប់បញ្ចូលទាំង CEO លោក Eric Jing ផងដែរ។

ទន្ទឹមនឹងនោះ Ant ក៏បានរាយការណ៍ទៅកាន់អាជ្ញាធរអំពីគោលបំណងរបស់ស្ថាបនិកក្រុមហ៊ុន ដោយពួកគេកំពុងប្រែក្លាយ Ant ទៅជាក្រុមហ៊ុនហិរញ្ញវត្ថុវិញ ខណៈអាជ្ញាធរពាក់ព័ន្ធក៏បានយល់ព្រមហើយដែរ។

សូមជម្រាបដែរថា Ant គឺជាក្រុមហ៊ុនមានប្រតិបត្តិការធំបំផុតលើលោក និងទទួលបានការគាំទ្រ ខ្លាំងបំផុតនៅចិន អំពីមុខងារបង់ប្រាក់តាមទូរស័ព្ទដៃតាមរយៈកម្មវិធី Alipay ដែលមានអ្នកប្រើប្រាស់ច្រើនជាង ១ ពាន់លាននាក់៕