ស៊ីជីនពីង និងបៃឌិន ពាក់មុខយក្សដាក់គ្នាពីទំនាស់ កោះតៃវ៉ាន់

អន្តរជាតិ

កាលពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅ កិច្ច​សន្ទនា​រវាង​ប្រធានាធិបតី​អាមេរិក​ ចូ បៃឌិន និង​ប្រធានាធិបតី​ចិន Xi Jinping បាន​បញ្ចប់ ដោយ​មាន​គម្រោង​នឹង​ជួប​សំណេះសំណាល​គ្នា​ផ្ទាល់​ជា​លើក​ដំបូង​ តាំង​ពី​លោក បៃឌិន ចូល​កាន់តំណែង។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​អាមេរិក​មួយ​រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅ​ក្នុង​ជំនួប​តាម​រយៈ Video Call នោះ​ផង​ដែរ ថ្នាក់ដឹកនាំ​ប្រទេស​ចិន​ហាក់​សង្កត់​ធ្ងន់​ទៅ​លើ​បញ្ហា​ដែល​កំពុង​កើតមាន​នៅ​តៃវ៉ាន់ ខណៈ​អាមេរិក​នៅ​ប្រកាន់​ជំហរ​ក្នុង​ការ​ចង់​លូកដៃ​ក្នុង​ទំនាស់​មួយ​នេះ។

បន្ថែម​ពី​នោះ លោក Xi ហាក់​ដូចជា​បាន​គម្រាម​អាមេរិក​ថា កុំ​ប្រឡែង​ភ្លើង​ឲ្យសោះ ដ្បិត​មមាច​ដែល​មិន​ខ្លាច​ភ្លើង​គឺ តែងតែ​ខាតបង់​អន្សា​ប៉ុណ្ណោះ។ នេះ​បើតាម​ការ​ដកស្រង់​សម្ដី​របស់​ប្រធានាធិបតី​ចិន ក្នុង​អំឡុងពេល​សន្ទនា​ជាមួយ​ប្រធានាធិបតី​អាមេរិក។

យ៉ាងណា ក្នុង​កិច្ចសន្ទនា​នោះ​ទៀត​សោត គឺ​មិនមែន​ផ្ដោត​តែ​លើ​បញ្ហា​តៃវ៉ាន់​ឡើយ ពោល​ថ្នាក់ដឹកនាំ​មហាអំណាច​ទាំង ២ ក៏​បាន​ជជែក​គ្នា​ពី​បញ្ហា​ផ្សេងៗ​ដូចជា បម្រែបម្រួល​អាកាសធាតុ សុវត្ថិភាព​សុខភាព និង​លទ្ធភាព​នៃ​ការ​សហការ​គ្នា​ផង​ដែរ។

ដោយឡែក CNBC បាន​ចុះផ្សាយថា សម្រាប់​ការ​ជួបគ្នា​ផ្ទាល់​រវាង​លោក​ ចូ បៃឌិន និង​ Xi Jinping គឺ​មិនទាន់​កំណត់​កាលបរិច្ឆេទ​បាន​នៅឡើយ ដោយ​គ្រាន់តែ​បង្ហើប​ថា បុគ្គល​មាន​ឥទ្ធិពល​ទាំង ២ រូប​នេះ គឺ​នឹង​រក្សា​ទំនាក់ទំនង​គ្នា ខណៈ​ព័ត៌មាន​ថ្មីៗ​នឹង​អាប់ដែត​បន្ត​ទៀត៕