នាមជាមហាសេដ្ឋីមានបំផុតលើលោក ជាមួយនឹងទ្រព្យសម្បត្តិច្រើនជាង ២០០ ពាន់លានដុល្លារ មេធំ Tesla លោក Elon Musk កំពុងត្រៀមសាងសង់ប្រលានយន្តហោះផ្ទាល់ខ្លួនមួយកន្លែង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

បើទោះជាទីតាំង និងកាលបរិច្ឆេទសាងសង់នៅមិនទាន់បញ្ចេញជាផ្លូវការក៏ពិតមែន ប៉ុន្តែប្រភពក្រៅផ្លូវការមួយបានទម្លាយថា គម្រោងសាងសង់នឹងអាចលេចរូបរាងនៅភាគខាងកើតទីក្រុង Austin រដ្ឋតិចសាស់។

មូលហេតុដែល Elon Musk ចង់សាងសង់ប្រលានយន្តហោះផ្ទាល់ខ្លួន ព្រោះអាចបម្រើការសម្រាប់ការងារផ្ទាល់ខ្លួនបានរហ័ស ហើយក៏អាចធ្វើឲ្យក្រុមការងារ Tesla, SpaceX និង Boring Company ជាដើម អាចប្រើប្រាស់ជាប្រយោជន៍ផ្សេងៗផងដែរ។

សូមជម្រាបដែរថា កាលពីពេលកន្លងទៅ Elon Musk ក៏ទើបនឹងកុម្ម៉ង់យន្តហោះផ្ទាល់ខ្លួនថ្មីមួយគ្រឿងទៀតផងដែរ ដែលជាម៉ូដែល G700 ខណៈតម្លៃរបស់វាគឺប្រហែល ៧៨ លានដុល្លារ៕