ស្ថាបនិក Amazon ឆ្លៀតកើបលុយបានជាង ១០ ពាន់លានដុល្លារ មុនបិទបញ្ជីខែកក្កដា

អន្តរជាតិ

កាលពីថ្ងៃសុក្រ​ទី ២៩ ​កក្កដា​កន្លង​ទៅ មហាសេដ្ឋី Jeff Bezos បាន​ឆ្លៀត​កើប​លុយ​ប្រមាណ ១៣ ពាន់លានដុល្លារ​មុន​បិទ​បញ្ជី​ខែ​កក្កដា ដោយ​សារ​តម្លៃហ៊ុន​របស់ Amazon បាន​ហក់ឡើង​ខ្លាំង​នាពេលនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​កើនឡើង​នៃ​ទ្រព្យសម្បត្ត​របស់ Jeff Bezos នេះ​គឺ​បាន​ធ្វើ​ឲ្យ​លោក​ខិត​កាន់តែកៀក​ ជាមួយនឹង​ការ​ដណ្ដើម​តំណែង​ជា​មហាសេដ្ឋី​មាន​បំផុត​ទី ២ លើ​លោក ពី​មហាសេដ្ឋី​មាន​បំផុត​នៅ​អឺរ៉ុប Bernard Arnault។ នេះបើតាម​ការ​ចុះ​ផ្សាយ Nairametrics។

ប្រភព​ដដែល​នោះ​បន្ថែម​ទៀត​ថា ទិន្នន័យ​លក់​រយៈពេល ៣ ខែ​ចុងក្រោយ​ដែល​គិត​ត្រឹម​ខែមិថុនា បាន​កើនឡើង​ ៧% ដល់ ១២១,២៣ ពាន់​លាន​ដុល្លារ ដែល​លើសពី​ការ​រំពឹងទុក​ពី Wall Street ដែល​ធ្លាប់​សន្និដ្ឋាន​ថា អាច​ឈាន​ដល់ ១១៩,០៩ ពាន់​លាន​ដុល្លារ។

សូមជម្រាប​ដែរ​ថា គិត​ត្រឹម​បើក​ទំព័រ​ខែសីហា​នេះ Jeff Bezos មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៦០ ពាន់​លាន​ដុល្លារ ឈរ​នៅ​តំណែង​លេខ ៣ ងារ​ជា​មហាសេដ្ឋី​មាន​បំផុត​លើ​លោក ខណៈ Bernard Arnault មាន​ទ្រព្យសម្បត្តិ ១៦៨ ពាន់​លាន​ដុល្លារ​ឈរ​នៅលេខ ២ ស្របពេល​ Elon Musk មាន ២៧១ ពាន់​លាន​ដុល្លារ​ឈរ​នៅ​កំពូល​តារាង៕