អាមេរិក​ព្រមាន​ចិន កុំ​យកលេស​ដំណើរ​ទស្សនកិច្ច​ Pelosi ទៅ​តៃវ៉ាន់ដើម្បីបង្ក​​សង្គ្រាម​

អន្តរជាតិ

ស្ថានការណ៍​រវាង​មហាអំណាច​អាមេរិក និង​ចិន​គឺ​កាន់តែ​តានតឹង ក្រោយ​ប្រធានសភា​អាមេរិក Nancy Pelosi នៅ​ប្រកាន់​ជំហរ​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​តៃវ៉ាន់ ខណៈ​ចិន​ធ្លាប់​ព្រមាន​ញយ​ដង​ឲ្យ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​បញ្ហា​រវាង​ចិន និង​តៃវ៉ាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា រដ្ឋាភិបាល​អាមេរិក​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi គឺ​មិន​ប៉ះពាល់​ដល់​បញ្ហា​រវាង​ចិន​ និង​តៃវ៉ាន់​ឡើយ ដូច្នេះហើយ​រដ្ឋាភិបាល​ចិន​គួរ​កុំ​យក​លេស​មួយ​នេះ បង្កើត​បញ្ហា​តូច​ឲ្យ​ក្លាយជា​ទំនាស់​ធំ​ឲ្យ​សោះ។

“​វា​គ្មាន​ហេតុផល​អី​ដែល​រដ្ឋាភិបាល​ប៉េកាំង​បង្វែរ​ដំណើរ​ទស្សនកិច្ច ជាមួយ​នឹង​គោលនយោបាយ​របស់​សហរដ្ឋអាមេរិកដែល​មាន​យូរ​មក​ហើយ ទៅ​ជា​ការ​បង្កើត​ជំលោះ ឬ​ប្រើ​វា​ជា​លេស​ដើម្បី​បង្ក​សង្គ្រាម​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​នោះ​ទេ”។ នេះ​បើតាម​សម្ដី​អ្នកនាំពាក្យ​សន្តិសុខជាតិ​ John Kirby បាន​ប្រាប់ Independent កាលពី​ថ្ងៃច័ន្ទ។

“​ទន្ទឹម​នឹងនោះ សកម្មភាព​របស់​ពួកយើង​គឺ​មិន​ប៉ះពាល់ ឬ​មាន​ការ​គម្រាម​កំហែង​ដល់​មូលដ្ឋានគ្រឹះ​ថ្មី​ណា​ឡើយ ហើយ​ដំណើរ​ទស្សនកិច្ច​មួយ​នេះ​ក៏​នឹង​មិន​ផ្លាស់ប្ដូរ​អ្វី​លើស​មុន​ណាស់ដែរ”៕