លោកស្រី Nancy Pelosi ជាប្រធានសភាអាមេរិកបានធ្វើដំណើរទស្សនកិច្ចមកកាន់ដីកោះតៃវ៉ាន់ ដោយសុវត្ថិភាពកាលពីរាត្រីថ្ងៃអង្គារវេលាម៉ោងប្រមាណ ៩ និង ៤៥ នាទី (ម៉ោងនៅកម្ពុជា) នៅប្រលានយន្តហោះតៃប៉ិ។

គ្រាន់តែបោះជើងលើដីទីក្រុងតៃប៉ិភ្លាម រដ្ឋាភិបាលចិនបានបើកសារ៉ែនប្រកាសអាសន្ននៅទីក្រុងហ្វូជៀន ដែលជាប់ព្រំប្រទល់នឹងតៃវ៉ាន់ ខណៈមហាអំណាចមួយនេះថែមទាំងបានប្រកាសថា អាមេរិក និងតៃវ៉ាន់នឹងមិនរួចខ្លួនឡើយពីទំនួលខុសត្រូវចំពោះទង្វើមួយនេះ។

យោងតាមការឲ្យដឹងពីក្រសួងការបរទេសចិនបានបង្ហើបថា ជាកិច្ចឆ្លើយតបនឹងទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ ពួកយើងនឹងធ្វើរាល់គ្រប់មធ្យោបាយដើម្បីអាចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់រដ្ឋឲ្យបាន ហើយទោះជាលទ្ធផលបានមកបែបណា អាមេរិក និងតៃវ៉ាន់ត្រូវតែទទួលខុសត្រូវដាច់ខាត។

ទន្ទឹមនឹងនោះ RT ក៏បានចុះផ្សាយបន្ថែមថា កងយោធារបស់ចិននឹងធ្វើសមយុទ្ធឡោមព័ទ្ធកោះតៃវ៉ាន់ ចាប់ពីថ្ងៃទី ០៤ ដល់ទី ០៦ សីហា៕