ប្រធានគណ:រដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក Hirokazu Matsuno បាននិយាយថា ប្រទេសរបស់ខ្លួន បានសម្តែងការព្រួយបារម្ភ ចំពោះការសមយុទ្ធបាញ់គ្រាប់ពិតរបស់ប្រទេសចិន ដែលជាការត្រៀមខ្លួនទុក ជុំវិញការមកដល់របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ផេឡូស៊ី នៅកោះតៃវ៉ាន់ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNN នៅមុននេះបន្តិច ។

លោក Matsuno បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងធ្វើសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលទីក្រុងតូក្យូ កំពុងពាវនាវជាថ្មីម្តងទៀត ទៅកាន់ប្រទេសចិន សម្រាប់ការស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ជុំវិញបញ្ហានៅច្រកសមុទ្រតៃវ៉ាន់ ។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀតថា តំបន់សេដ្ឋកិច្ច EEZ របស់ប្រទេសជប៉ុន ដែលរួមបញ្ចូលទាំងតំបន់នៅក្បែរកោះតៃវ៉ាន់នោះ ត្រូវបានប្រទេសចិន បានប្រកាសថានឹងធ្វើជាទីតាំង សម្រាប់សមយុទ្ធយោធារបស់ខ្លួន ។

បញ្ជាក់ផងដែរថា កាលពីថ្ងៃអង្គារ យោធាចិន បានប្រកាសថា ខ្លួននឹងចាប់ផ្តើមធ្វើសមយុទ្ធ នៅជុំវិញកោះតៃវ៉ាន់ ដើម្បីជាការឆ្លើយតប ទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានាសភាអាមេរិក លោកស្រី Nany Pelosi មកកាន់កោះមួយនេះ ៕