ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ បានធ្វើឲ្យស្ថានភាពរវាងចិន និងអាមេរិកកាន់តែតានតឹងជាងមុនទៀត ដ្បិតរដ្ឋាភិបាលចិនចាត់ទុកថា ទង្វើនេះជាការចេះដឹងពីបញ្ហាផ្ទៃក្នុងរបស់ខ្លួន។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសចិន និងអាមេរិកក៏នឹងត្រូវបង្ហាញវត្តមានសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ ដែលធ្វើឡើងនៅទីក្រុងភ្នំពេញទាំង ២ នាក់ផងដែរ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ទាំង ២ រូបនេះ នឹងមិនយកកិច្ចប្រជុំនេះមកពិភាក្សាបញ្ហារបស់លោកស្រី Pelosi ឡើយ។ នេះបើតាមសម្ដីអ្នកនាំពាក្យរបស់លោក Wang Yi។
សូមជម្រាបដែរថា លោក Wang គ្រោងនឹងចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសមកពីអាស៊ាន និងបណ្តាប្រទេសអាស៊ីបូព៌ា ពីថ្ងៃពុធដល់ថ្ងៃសុក្រ ដែលនឹងផ្តោតលើសន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជារបៀបទប់ទល់នឹងការកើនឡើងនៃភាពមិនប្រាកដប្រជាដែលកើតឡើងជាមួយ COVID-19 វិបត្តិរុស្ស៊ី-អ៊ុយក្រែន និងពិភាក្សារឿងអាមេរិកជំរុញយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដែលគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។
ទន្ទឹមនឹងនោះ អ្នកជំនាញបានវែកញែកប្រាប់ Global Times ថា ការខកខានមិនជួបគ្នារវាងលោក Wang Yi និង Blinken នឹងធ្វើឲ្យចំណងមិត្តភាពរវាងចិន និងអាមេរិកកាន់តែយ៉ាប់យ៉ឺន ដ្បិតចិនមានការខឹងសម្បាខ្លាំងចំពោះទង្វើរបស់អាមេរិកសារនេះ៕