យោងតាមការចុះផ្សាយពី CNN បានឲ្យដឹងថា តៃវ៉ាន់កំពុងចរចាជាមួយនឹងប្រទេសជិតខាងជប៉ុន និងហ្វីលីពីន ក្នុងការបើកផ្លូវអាកាសបណ្ដោះអាសន្ន ដើម្បីអាចចរាចរណ៍ពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីចិនប្រកាសធ្វើសមយុទ្ធយោធាបិទច្រកពាណិជ្ជកម្មរបស់ខ្លួន។

កងយោធារបស់ចិនកំពុងធ្វើសមយុទ្ធយោធា និងបាញ់គ្រាប់កាំភ្លើងពិតៗនៅដែនសមុទ្ររបស់តៃវ៉ាន់ ហើយក៏បានប្រកាសដែរថា រាល់ជើងហោះហើរដែលធ្វើដំណើរកាត់ដែនសមុទ្រតៃវ៉ាន់ សូមមានការប្រុងប្រយ័ត្ន ឬអាចវៀងបាន ដ្បិតខ្លួនកំពុងធ្វើសមយុទ្ធយោធា។

សូមជម្រាបដែរថា ការិយាល័យដែនសមុទ្រ និងកំពង់ផែតៃវ៉ាន់បានចេញសេចក្ដីប្រកាស ៣ កាលពីថ្ងៃពុធ ដោយបានស្នើឲ្យនាវាដឹកទំនិញទាំងអស់ប្រើប្រាស់ផ្លូវវាងសម្រាប់កំពង់ផែទាំង ៧ នៅលើកោះមួយនេះ៕