ប្រធាន​សភា​អាមេរិក ប្ដេជ្ញា​គាំទ្រ​ការ​រំលាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង

អន្តរជាតិ

កាលពី​ថ្ងៃទី ០៣ សីហា​ម្សិលមិញ លោកស្រី Nancy Pelosi ប្រធាន​សភា​អាមេរិក​បាន​សម្រេច​ចាកចេញ​ពី​កោះ​តៃវ៉ាន់ ឆ្ពោះ​ទៅ​កាន់​កូរ៉េខាងត្បូង​សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់អាស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រាន់តែ​មក​ដល់​កូរ៉េខាងត្បូង​ភ្លាម ​មន្ត្រីជាន់ខ្ពស់​អាមេរិក​រូបនេះ​បាន​ចូល​ជួប​ជាមួយ​នឹង​ប្រធាន​រដ្ឋសភា​ Kim Jin-pyo នៅ​ទីក្រុង​សេអ៊ូល​ភ្លាមៗ ដើម្បី​ពិភាក្សា​ពី​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង។

នៅក្នុងកិច្ច​ប្រជុំ​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងត្បូង លោកស្រី​ Pelosi បាន​សន្យា​ថា អាមេរិក​នឹង​ជួយ​គាំទ្រ​សម្រាប់​ការ​បោះឆ្នោត​រំលាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​មាន​បំណង​ចង់​ទៅ​ទស្សនកិច្ច​នៅ​ព្រំប្រទល់​រវាង​ប្រទេស​កូរ៉េខាងត្បូង និង​ខាងជើង​ផងដែរ។

ក្រៅពី​ការ​សន្យា​ជាមួយ​កូរ៉េខាងត្បូង​ក្នុង​ការ​រំលាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ ប្រធាន​សភា​អាមេរិក​ក៏​បាន​ជជែក​គ្នា​ជាមួយ​ប្រធាន​សភា​កូរ៉េខាងត្បូង ពី​ការ​រឹតបន្តឹង​ទំនាក់ទំនង​ទ្វេភាគី និង​កត្តា​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ។ នេះ​បើតាម​ការចុះផ្សាយ​ពី CNA៕