មហាសេដ្ឋីរុស្ស៊ីប្ដឹងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើសទំងន់

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មហាសេដ្ឋី​រុស្ស៊ី Alexander Abramov បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​លោកស្រី​ Penny Wong ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ខ្លួន​លើស​ទំងន់ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ខាតបង់​ថវិកា​អស់ច្រើន​សន្ធឹក​។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី ABC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ថែម​ពីនោះ មេធាវី Ron Merkel QC របស់​ស្ដេចត្រាញ់​ខាងលើ​បាន​ប្រាប់​ទៅ​កាន់​តុលាការ​ថា ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អាជ្ញាធរ​អូស្ត្រាលី​បាន​ដាក់​មក​លើ​កូនក្ដី​របស់​ខ្លួន គឺ​ជះ​ឥទ្ធិពល​អាក្រក់​ច្រើន​ដល់​កិត្តិយស និង​ការ​រកស៊ី​ដែល​បណ្ដាល​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​មហាសេដ្ឋី​រុស្ស៊ី​កាន់តែ​ខាតបង់​ជាងមុន។

ដោយឡែក គោលបំណង​នៃ​ការ​ប្ដឹងផ្ដល់​ខាងលើ​គឺ លោក Abramov ចង់​ឲ្យ​អូស្ត្រាលី​ដកហូត​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​លោក​ចេញ ដ្បិត​ប្រទេស​ដទៃ​ទៀត​គឺ​មិន​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុម​មហាសេដ្ឋី​រុស្ស៊ី ដូចជា​នៅ​អូស្ត្រាលី​ឡើយ។

សូម​រំលឹក​ដែរ​ថា កាលពី​ខែមេសា​កន្លង​ទៅ ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុមមហាសេដ្ឋី​រុស្ស៊ី​ប្រមាណ ៦៧ នាក់ ដោយសារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​កាលពី​ចុងខែកុម្ភៈ៕