ធនាគារពិភពលោក៖ បើឡាវចង់ស្ដារសេដ្ឋកិច្ច មានតែធ្វើតាមវិធីសាស្ត្រមួយប៉ុណ្ណោះ

អន្តរជាតិ

បច្ចុប្បន្ន ស្ថានការណ៍​សេដ្ឋកិច្ច​នៅ​ប្រទេសឡាវ គឺ​កំពុង​ប្រឈម​នឹង​ការ​ជួប​វិបត្តិសេដ្ឋកិច្ច​គ្រប់ពេលវេលា ដ្បិត​ការ​ផ្គត់ផ្គង់​ប្រេងនៅ​ក្នុង​ប្រទេស​កំពុង​មាន​ការ​ខ្វះខាត​ជាខ្លាំង។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Nikkei។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ ធនាគារពិភពលោក​ក៏​បាន​រាយការណ៍​បន្ថែម​ដែរ​ថា វិធីសាស្ត្រមួយ​ដែល​អាច​ជួយ​ឲ្យ​ឡាវ​ស្ដារ​សេដ្ឋកិច្ច​របស់​ពួកគេ​មក​វិញ​បាន គឺ​បង្កើតឱកាស​ការងារ​ដែល​ទាក់ទង​នឹង​ការ​ពន្លឿន​សេដ្ឋកិច្ច​ឲ្យ​បាន​ច្រើន​ជាង​មុន។

ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា ដើម្បី​អាច​បង្កើត​ឱកាស​ការងារ​ឲ្យ​បាន​កាន់តែ​ច្រើន រដ្ឋាភិបាល​ឡាវ​គួរ​តែ​ព្យាយាម​អូសទាញ​វិនិយោគិន​ក្រៅស្រុក ឬ​ក្រុមហ៊ុន​ឯកជន​ឲ្យបាន​ច្រើន ដើម្បី​បង្កើត​ការ​ប្រកួតប្រជែង​ខ្ពស់ ជាជាង​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​លក់​សមិទ្ធផល​រ៉ែ​ធម្មជាតិ​ដែល​មាន​ស្រាប់។

សូម​ជម្រាប​ដែរ​ថា ទិន្នន័យ​ពី​ធនាគារពិភពលោក​បាន​បង្ហាញ​ថា ប្រជាជន​ជាង ៦០% នៅ​ឡាវ ពឹងផ្អែក​ខ្លាំង​លើ​វិស័យការងារ​ទាក់ទង​នឹង​កសិកម្ម និង​ព្រៃឈើ ខណៈ​ប្រជាជន ២/៣ នៅ​ជនបទ ប្រាស្រ័យ​ស្ទើរ​ទាំងស្រុង​លើ​ព្រៃឈើ​ ក្នុង​ការ​ស្វែងរក​អាហារ ឥន្ធនៈ និង​ថ្នាំសង្កូវ៕