កាលពីជិតមួយខែមុន អតីតប្រធានាធិបតី Gotabaya Rajapaksa បានភៀសខ្លួនមកប្រទេសសិង្ហបុរី ក្រោយក្រុមបាតុករសម្រុកចូលភូមិគ្រឹះរបស់លោក ទាមទារឲ្យអតីតថ្នាក់ដឹកនាំរូបនេះចុះចេញពីប្រមុខដឹកនាំប្រទេស។

ជាលទ្ធផល លោកបានប្រកាសចុះចេញពីតំណែងតាមរយៈការផ្ញើ E-Mail ទៅកាន់រដ្ឋាភិបាល អំឡុងពេលលោកនៅទីក្រុងសាំងហ្គាពួរ ហើយប្រធានាធិបតីថ្មីដែលបានចូលកាន់តំណែងជំនួសលោកគឺ Ranil Wickremesinghe។
យ៉ាងណា ថ្មីៗនេះ Reuters បានរាយការណ៍មកថា លោក Gotabaya កំពុងត្រៀមភៀសខ្លួនជាបន្ត ខណៈគោលដៅបន្ទាប់គឺជា ប្រទេសថៃ និងជាប្រទេសនៅអាស៊ីអាគ្នេយ៍ទី ២ នៃការគេចខ្លួនរបស់អតីតមេដឹកនាំរូបនេះ។

សូមជម្រាបដែរថា លោក Gotabaya Rajapaksa គឺជាប្រធានាធិបតីតំបូងបំផុតប្រចាំប្រទេសស្រីលង្កា ដែលបានលាលែងតំណែងនៅពាក់កណ្ដាលអាណត្តិ៕