ឡាវប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាមួយបំណុលវ័ណ្ឌកពីចិន

អន្តរជាតិ

ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសឡាវបច្ចុប្បន្ន កំពុងតែប្រឈមមុខជាមួយនឹងវិបត្តិធ្ងន់ធរ ដែលអាចឈានដល់ការដួលរលំបានជានិច្ច ដោយសារតែបញ្ហាបំណុលវ័ណ្ឌក កំពុងតែមានការកើនឡើងឥតឈប់ឈរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីខែមិថុនាកន្លងទៅ ការិយាល័យស្ថិតិរបស់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ​ បានប្រកាសថា អតិផរណារបស់ខ្លួន បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ២២ ឆ្នាំ ពោលគឺឈានដល់កម្រិត ២៣,៦% ដែលបណ្តាលយឱ្យទំនិញសំខាន់ៗ មានភាពខ្វះខាត ។

ទន្ទឹមនឹងនោះ យោងតាមធនាគារពិភពលោក បានបង្ហាញឱ្យដឹងថា បំណុលបរទេស និងក្នុងស្រុករបស់ប្រទេសឡាវ បានកើនឡើងដល់ជាង ១៤,៥ ពាន់លានដុល្លារ ស្របពេលទុនបំរុងប្តូរប្រាក់បរទេសរបស់ឡាវ មានកម្រិតទាប ហើយបានធ្វើឱ្យជំនាញជឿជាក់ថា វាគ្មានច្រកផ្លូវចេញសម្រាប់ប្រទេសតូចមួយនេះ ដែលគ្មានជំនួយពីខាងក្រៅ ដើម្បីជួយបំពេញកាតព្វកិច្ចសងបំណុលរួចឡើយ ។

គួរឱ្យដឹងថា ក្នុងចំណោមបំណុលសរុបទាំងអស់ មានប្រហែលពាក់កណ្តាល ដែលឡាវ បានជំពាក់ប្រទេសចិន ដោយពួកគេបានខ្ចីប្រាក់នេះ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោង ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជារោងចក្រវារីអគ្គីសនី និងផ្លូវរថភ្លើងជាដើម ។

សេដ្ឋកិច្ចរបស់ឡាវ ត្រូវបានរងការវាយប្រហារយ៉ាងខ្លាំង ដោយជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែកត្តាធំមួយផ្សេងទៀត ដែលបានធ្វើឱ្យវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះ កាន់តែមានស្ថានភាពធ្ងន់ធ្ងរនោះ គឺការសម្រេចចិត្តក្នុងការខ្ចីបំណុលបរទេស ដើម្បីផ្តល់មូលនិធិដល់គម្រោងហេដ្ឋរចនាសម្ព័ន្ធទ្រង់ទ្រាយធំ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន Xinhua បានឱ្យដឹងថា តាមរយ:គម្រោង ដែលមានតម្លៃជាង ១៦ ពាន់លានដុល្លារ គឺប្រទេសចិន បានឈរនៅលើគេ ក្នុងចំណោម អ្នកវិនិយោគបរទេសដ៏ធំបំផុតរបស់ប្រទេសឡាវ ។

គួរឱ្យដឹងថា គម្រោងធំចុងក្រោយបង្អស់ គឺផ្លូវដែកចិន-ឡាន ដែលមានតម្លៃ ៥,៩ ពាន់លានដុល្លារ ដែលជាការតភ្ជាប់ទីក្រុងវៀងច័ន្ទ ទៅកាន់ព្រំដែនប្រទេសចិន ខណ:នេះគឺជាការជំរុញដ៏សំខាន់មួយ លើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដ៏ធំសម្បើមរបស់រដ្ឋាភិបាលទីក្រុងតៃវ៉ាន់ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ។

លើសពីនេះ យោងតាម AidData Lap ដែលជាស្ថាប័នពិសោធន៍ស្រាវជ្រាវ នៅវិទ្យាស្ថានស្រាវជ្រាវសកល បានឱ្យដឹងថា តម្លៃសរុបនៃបំណុលសារធារណ:ប្រទេសឡាវ ចំពោះចិន គឺមានប្រហែល ១២,២ ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់ជាងការគណនារបស់ធនាគារពិភពលោកយ៉ាងច្រើន ៕