ប្រទេសថៃ នឹងធ្វើការនាំចូលបង្គា ជាង ១០ ៥០០ តោនបន្ថែមទៀត នៅឆ្នាំនេះ ដើម្បីបន្ថយការខ្វះខាត ក្នុងរោងចក្រកែច្នៃរបស់ខ្លួន ក្រោមការសម្រេចចិត្ត ដែលបានធ្វើឡើង នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាបង្គាប្រទេសថៃ ដែលមានសមាជិកចំនួន ២១ តំណាងឱ្យរដ្ឋាភិបាល ក៏ដូចជាអ្នកចិញ្ចឹមបង្គា និងអ្នកកែច្នៃផងដែរ ។

ប្រធាននាយកដ្ឋានផលផលថៃ លោក Chalermchai Suwannarak បាននិយាយថា ចាប់តាំងពីផលិតកម្ម ក្នុងស្រុក មិនបានបំពេញតាមតម្រូវការក្នុងរោងចក្រកែច្នៃ សម្រាប់ការនាំចេញមក ក្រុមប្រឹក្សាភិបាល បានសម្រេចអនុញ្ញាឱ្យមានការនាំចូល បង្គាចំនួន ១០ ៥០១ តោន ពីប្រទេសអេក្វឌ័រ និងឥណ្ឌា នៅឆ្នាំនេះ ។
គួរឱ្យដឹងថា បង្គាប្រហែល ៤២ តោន ត្រូវបាននាំចូលមកកាន់ប្រទេសថៃ ចាប់តាំងពីនាយកដ្ឋាន បានអនុម័តឱ្យមានការដឹកជញ្ជូនចូល នៅថ្ងៃទី ៣០ ខែមិថុនា ។

ក្រុមប្រឹក្សាភិបាល បានកំណត់គោលដៅផលិតបង្គា ក្នុងស្រុកចំនួន ៣២០ ០០០ តោន នៅឆ្នាំនេះ ហើយនឹងកើនឡើងដល់ ៤០០ ០០០ តោននៅឆ្នាំក្រោយ។
លោក Chalermchai បាននិយាយទៀតថា នៅឆ្នាំនេះ ប្រទេសថៃផលិតបង្គាបាន ចំនួន ១៣៨ ៧៣៣ តោន គិតត្រឹមដំណាច់ខែកក្កដា ដែលក្នុងនោះមានបង្គាសប៉ាស៊ីហ្វិក ចំនួន ១២៩ ១០០ តោន និងបង្គាខ្លាខ្មៅ ចំនួន ៩ ៦៣២ តោន។
បច្ចុប្បន្ននេះប្រទេសថៃមានកសិដ្ឋានចិញ្ចឹមបង្គា ប្រហែល ៣០ ០០០ លើផ្ទៃដី ៩៦ ០០០ ហិកតា ។ នេះបើយោងតាមការឱ្យដឹងពីសហព័ន្ធវារីវប្បកម្មរបស់ប្រទេសថៃ៕