កាលពីខែមករាឆ្នាំទៅ លោក Lee Jae-yong ដែលជាមេធំរបស់ក្រុមហ៊ុន Samsung ត្រូវបានចោទប្រកាន់ពីបទកិបកេង និងស៊ីសំណូកសូកប៉ាន់ ហើយថ្មីៗនេះមហាសេដ្ឋីម្នាក់នេះត្រូវទទួលបានការលើកលែងទោសពីប្រធានាធិបតី។ នេះបើតាមការចុះផ្សាយពី NDTV។

ប្រភពដដែលបានបន្ថែមថា ការលើកលែងទោសសម្រាប់មហាសេដ្ឋីកូរ៉េខាងត្បូងគឺ ប្រៀបដូចជាការផ្ដល់ឱកាសឲ្យបុគ្គលម្នាក់នេះកែប្រែកំហុស និងងាកមកជួយស្ដារសេដ្ឋកិច្ចប្រទេសដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។

លោក Lee ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីខែសីហា ២០២១ បន្ទាប់ពីចំណាយពេលប្រមាណ ១៨ ខែនៅពន្ធនាគារ។

ដោយឡែក មន្ត្រីយុត្តិធម៌ Han Dong-hoon ក៏បានបង្ហើបដែរថា ការលើកលែងទោសសម្រាប់លោក Lee និងបុគ្គលមានឥទ្ធិពលផ្សេងៗទៀត នឹងអាចជួយឲ្យសេដ្ឋកិច្ចក្នុងប្រទេសងើបឡើងមកវិញ តាមរយៈការបណ្ដាក់ទុន និងការបង្កើតការងារថ្មីៗ៕