កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Coca Cola បានប្រកាសការខាតបង់ដ៏សំបើមមួយគឺ គិតត្រឹមរយៈពេល ៦ ខែតំបូងនៃឆ្នាំ ២០២២ ពួកគេបានបាត់បង់ថវិកាប្រមាណ ១៩៥ លានដុល្លារ ហើយអាចនឹងបន្តខាតបង់ ៨២ លានដុល្លាថែមទៀត ដោយសារការផ្អាកអាជីវកម្មនៅរុស្ស៊ី។ នេះបើតាមការចុះផ្សាយពី RT។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួសរំលឹកដែរថា តាំងពីដើមមករុស្ស៊ីគឺជាទីផ្សារចំបងមួយសម្រាប់ក្រុមហ៊ុន Coca Cola HBC មុនពេលពួកគេប្រកាសចូលដៃជាមួយក្រុមហ៊ុនអាមេរិកដទៃទៀតក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ដោយបញ្ឈប់កាធ្វើអាជីវកម្មនៅទីនោះ។

បើគិតត្រឹមថ្ងៃទី ០១ កក្កដាកន្លងទៅ ផលចំណេញរបស់ក្រុមហ៊ុន Coca Cola បានធ្លាក់ចុះរហូតដល់ ៣៤% បើធៀបនឹងឆ្នាំទៅ៕