ឥណ្ឌូណេស៊ីប្រាប់ឲ្យប្រជាជនត្រៀមខ្លួន ប្រឈមនឹងការឡើងថ្លៃប្រេងឥន្ធនៈ

អន្តរជាតិ

ប្រជាជន​ឥណ្ឌូណេស៊ី​ត្រូវតែ​ត្រៀម​លក្ខណៈ​ឲ្យ​រួចស្រេច សម្រាប់​លទ្ធភាព​នៃ​ការ​ឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ដែល​រដ្ឋាភិបាល​កំពុង​ព្យាយាម​គ្រប់គ្រង​យ៉ាង​យកចិត្ត​ទុកដាក់។ នេះបើតាម​សម្ដី​របស់​មន្ត្រី​ពាក់ព័ន្ធ​បាន​និយាយ​កាលពី​ថ្ងៃសុក្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍ បាន​ត្រៀម​ថវិកា​ជិត ៣៥ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ទប់ទល់​ជាមួយ​នឹង​ការ​ឡើង​ថ្លៃប្រេង ក៏​ដូចជា​វិបត្តិ​អតិផរណា ខណៈ​ថវិកា​បម្រុង​មួយ​នេះ​គឺ ច្រើនជាង ៣ ដង​បើធៀប​នឹង​ឆ្នាំ​ទៅ។

“​សូម​មេត្តា​ប្រាប់​ទៅ​កាន់​ប្រជាជន​ថា ខ្ញុំ​មាន​អារម្មណ៍ថា​ពួកយើង​ត្រូវ​តែ​ត្រៀមខ្លួន​ជាមួយ​នឹង​ការ​ឡើង​ថ្លៃ​ប្រេង ដែល​នឹង​កើតមាន​នា​ពេល​ខាងមុខ។ បញ្ហា​មួយ​នេះ​គឺ​ពិត​ជា​ធំណាស់ ហើយ​ពេលនេះ​ប្រហែល​ជា​ពេល​ដែល​យើង​ត្រូវ​រួមដៃគ្នា​ ដើម្បី​រក្សា​កម្រិត​ជីវភាព​របស់​គ្រប់គ្នា”។ នេះបើតាម​សម្ដី​របស់​មន្ត្រី​ផ្នែក​វិនិយោគ​ Bahlil Lahadalia បាន​និយាយ​ប្រាប់​សារព័ត៌មាន៕