ថៃ គ្រងតំណែងជាប្រទេសនាំចេញកៅស៊ូច្រើនជាងគេបំផុតលើពិភពលោក

អន្តរជាតិ

ថៃ ជាប់ឈ្មោះជាប្រទេសមានការនាំចេញកៅស៊ូច្រើនជាងគេបំផុត នៅឆ្នាំនេះ ដោយរំពឹងថា ការនាំចេញ នឹងកើនឡើងដល់ ៤,២៧ លានតោន ពោលគឺនឹងកើនឡើង ៣,៤១% បើធៀបទៅនឹងឆ្នាំមុន ។ នេះបើយោងតាមការលើកឡើងរបស់លោក Alongkorn Ponlaboot អាជ្ញាធរកៅស៊ូថៃ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបានបន្ថែមទៀតថា នៅក្នុងឆមាសទីមួយ ប្រទេសថៃ បាននាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូ ក្នុងតម្លៃ ១៦៧,២ ពាន់លានបាត ឬប្រមាណ ២ ពាន់លានដុល្លារ។

លោក Alongkorn ដែលជាប្រធានគណ:កម្មធិការត្រួតពិនិត្យតម្លៃជ័រកៅស៊ូ របស់ក្រសួងកសិកម្ម និងសហករណ៍ផងនោះ បាននិយាយថា ស្ទើតែពាក់កណ្តាល (៤៩%) នៃការនាំចេញសរុប គឺត្រូវបានដឹកទៅកាន់ប្រទេសចិន ដែលជាទីផ្សារធំបំផុត សម្រាប់ផលិតកៅស៊ូ និងជ័រកៅស៊ូរបស់ប្រទេសថៃ ។

នៅចន្លោះខែមេសា និងខែមិថុនា ប្រទេសចិន បាននាំចូលកៅស៊ូធម្មជាតិ និងកៅស៊ូសំយោគ ពីប្រទេសថៃ ចំនួន ១,៤២ លានតោន ដែលកើនឡើង ៥,៣៧% បើធៀបទៅនឹងឆ្នាំមុន ។

ស្របពេលជាមួយគ្នានោះ ប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីដែលនាំចូលកៅស៊ូច្រើនជាងគេ ពីប្រទេសថៃ មានចំនួន ១០% និងតាមពីក្រោយដោយសហរដ្ឋអាមេរិក មាន ៧% , ជប៉ុន ៦% និងកូរ៉េខាងត្បូង ៤% ៕