កាលពីឆ្នាំ ២០២០ ក្រុមហ៊ុនរថយន្តខ្នាតយក្ស Ford ធ្លាប់បានប្រមូលរថយន្តប្រមាណ ៤៨៨ ០០០ គ្រឿង សម្រាប់ម៉ូដែល Ford Edge និង Lincoln MKX បន្ទាប់ពីមានការរិះគន់ពីបញ្ហាហ្វ្រាំងពីអ្នកបើកបរប្រមាណ ៥០ អ្នក។

អំឡុងពេលពិនិត្យ និងជួសជុលរថយន្តឡើងវិញ ស្ថានការណ៍បែរជារឹតតែតឹងតែងបន្ទាប់ពីមានការលូកដៃពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ ហៅកាត់ NHTSA ពោល Ford នឹងត្រូវបានពិនិត្យថា ការជួសជុលឡើងវិញនោះអាចមានសុវត្ថិភាពឬយ៉ាងណា។

បើសិនជាមិនត្រឹមត្រូវតាមស្តង់ដារ នោះរថយន្តម៉ូដែល Fusion និង Lincoln ដែលផលិតចន្លោះពីឆ្នាំ ២០១៣ ដល់ ២០១៨ ប្រមាណ ១,៧ លានគ្រឿង និងត្រូវប្រមូលចូលរោងចក្រឡើងវិញ។ នេះបើតាមការចុះផ្សាយពី Reuters។
ទាក់ទងនឹងបញ្ហាមួយនេះ Ford បានចេញមុខអះអាងថា នឹងសហការជាមួយ NHTSA យ៉ាងពេញទំហឹង ដើម្បីធានាដល់សុវត្ថិភាពអ្នកប្រើប្រាស់លើដងផ្លូវ៕