ក្រុមហ៊ុនធំបំផុតប្រចាំប្រទេសចិន Tencent Holdings មានបំណងចង់លក់ភាគហ៊ុនរបស់ពួកគេនៅក្រុមហ៊ុនដឹកជញ្ជូនអាហារ Meituan ទាំងអស់ ដើម្បីផ្ដល់ទំនុកចិត្តដល់និយតករក្នុងស្រុក ក៏ដូចជាប្រមែប្រមូលប្រាក់ចំណេញពីការបណ្ដាក់ទុនអស់រយៈពេល ៨ ឆ្នាំផងដែរ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពី Reuters បានឲ្យដឹងថា Tencent បានក្ដោបក្ដាប់ភាគហ៊ុនប្រមាណ ១៧% សរុបនៃក្រុមហ៊ុន Meituan ដែលគិតជាទឹកប្រាក់ប្រមាណ ២៤,៣ ពាន់លានដុល្លារ ហើយសម្រាប់ប៉ុន្មានខែក្រោយនេះ ក្រុមហ៊ុនហាក់កំពុងរិះរកវិធីក្នុងការលក់ភាគហ៊ុនមួយចំណែកធំ។
សូមជម្រាបដែរថា ប្រភពជាច្រើនសុទ្ធតែអះអាងថា Tencent មានបំណងលក់ភាគហ៊ុននៅ Meituan ចេញទាំងអស់នៅឆ្នាំនេះ បើសិនជាស្ថានភាពទីផ្សារមិនមានការប្រែប្រួល។