គេហទំព័រ Forbes ជាទស្សនាវដ្តីចាត់ចំណាក់ថ្នាក់អ្នកមានលើពិភពលោក បានបង្ហាញរបាយការណ៍នូវទីក្រុងចំនួន ១០ ក្រុមមហាសេដ្ឋីភាគច្រើននិយមរស់នៅច្រើនជាងគេជុំវិញសកលលោក នៅក្នុង២០២២នេះ ដែលមានមហាសេដ្ឋីប្រមាណ ២៥ភាគរយ នៃបញ្ជីមហាសេដ្ឋីប្រាក់ពាន់លាន សរុបចំនួន ២,៦៦៨នាក់។
ទីក្រុងដែលមហាសេដ្ឋីរស់នៅច្រើនជុំវិញពិភពលោក រួមមាន៖
១០. សេអ៊ូល (Seoul) កូរ៉េខាងត្បូង មានមហាសេដ្ឋីរស់នៅសរុប ៣៨នាក់

៩. សាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក មានមហាសេដ្ឋីរស់នៅសរុប ៤៤នាក់

៨. ម៉ុមបៃ (Mumbai) ឥណ្ឌា មានមហាសេដ្ឋីរស់នៅសរុប ៥១នាក់

៧. មូស្គូ (Moscow) រុស្ស៉ី មានមហាសេដ្ឋីរស់នៅសរុប ៥៣នាក់

៦. សិនចិន (Shenzhen) ចិន មានមហាសេដ្ឋីរស់នៅសរុប ៥៩នាក់

៥. សៀងហៃ (Shanghai) ចិន មានមហាសេដ្ឋីរស់នៅសរុប ៦១នាក់

៤. ឡុងដ៍ (London) ចក្រភពអង់គ្លេស មានមហាសេដ្ឋីរស់នៅសរុប ៦៦នាក់

៣. ហុងកុង (Hong Kong) ចិន មានមហាសេដ្ឋីរស់នៅសរុប ៦៨នាក់

២. ប៉េកាំង (Beijing) ចិន មានមហាសេដ្ឋីរស់នៅសរុប ៨៣នាក់

១. ញូយ៉ក (New York) សហរដ្ឋអាមេរិក មានមហាសេដ្ឋីរស់នៅសរុប ១០៧នាក់
