មហាសេដ្ឋីភាគច្រើនគឺសុទ្ធតែមានប្រវត្តិសិក្សាមិនធម្មតា ពោលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យលំដាប់កំពូលៗជាច្រើន តែក្នុងនោះក៏មានមួយចំនួនបានបោះបង់ការសិក្សាពាក់កណ្ដាលទីផងដែរ។

យ៉ាងណា សម្រាប់អត្ថបទមួយនេះវិញ ឧកញ៉ាញ៉ូវស៍សូមកោះកកាយពីបញ្ជីឈ្មោះសកលវិទ្យាល័យធំៗទាំង ១១ ដែលមានមហាសេដ្ឋីធ្លាប់រៀនសូត្រនៅទីនោះច្រើនបំផុតលើលោក ផ្អែកតាមការស្រាវជ្រាវពី MSN។
តទៅនេះគឺជាបញ្ជីឈ្មោះនៃសកលវិទ្យាល័យទាំង ១១៖
១១/ សាកលវិទ្យាល័យ Columbia University នៅសហរដ្ឋអាមេរិក ធ្លាប់មានមហាសេដ្ឋីរៀននៅទីនោះ ១១ នាក់

១១/ សាកលវិទ្យាល័យ University of California, Berkeley នៅសហរដ្ឋអាមេរិក ធ្លាប់មានមហាសេដ្ឋីរៀននៅទីនោះ ១១ នាក់
១១/ សាកលវិទ្យាល័យ Princeton University នៅសហរដ្ឋអាមេរិក ធ្លាប់មានមហាសេដ្ឋីរៀននៅទីនោះ ១១ នាក់
៨/ សាកលវិទ្យាល័យ Massachusetts Institute of Technology នៅសហរដ្ឋអាមេរិក ធ្លាប់មានមហាសេដ្ឋីរៀននៅទីនោះ ១៤ នាក់
៧/ សាកលវិទ្យាល័យ University of Southern California នៅសហរដ្ឋអាមេរិក ធ្លាប់មានមហាសេដ្ឋីរៀននៅទីនោះ ១៥ នាក់

៦/ សាកលវិទ្យាល័យ Cornell University នៅសហរដ្ឋអាមេរិក ធ្លាប់មានមហាសេដ្ឋីរៀននៅទីនោះ ១៨ នាក់
៥/ សាកលវិទ្យាល័យ Mumbai University នៅប្រទេសឥណ្ឌា ធ្លាប់មានមហាសេដ្ឋីរៀននៅទីនោះ ២០ នាក់
៤/ សាកលវិទ្យាល័យ Yale University នៅសហរដ្ឋអាមេរិក ធ្លាប់មានមហាសេដ្ឋីរៀននៅទីនោះ ២១ នាក់

៣/ សាកលវិទ្យាល័យ Stanford University នៅសហរដ្ឋអាមេរិក ធ្លាប់មានមហាសេដ្ឋីរៀននៅទីនោះ ២៨ នាក់
៣/ សាកលវិទ្យាល័យ University of Pennsylvania នៅសហរដ្ឋអាមេរិក ធ្លាប់មានមហាសេដ្ឋីរៀននៅទីនោះ ២៨ នាក់

១/ សាកលវិទ្យាល័យ Harvard University នៅសហរដ្ឋអាមេរិក ធ្លាប់មានមហាសេដ្ឋីរៀននៅទីនោះ ២៩ នាក់ និងមានប្រធានាធិបតីរហូតដល់ ៨ នាក់ដែលបានបញ្ចប់ថ្នាក់សិក្សានៅសកលវិទ្យាល័យកម្រិតពិភពលោកមួយនេះផងដែរ៕